ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំកងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការ សមាគមន៍នានា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន


ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងឯកឧត្តមអភិបាលរងខេត្តគ្រប់រូប បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ និងអង្គការ សមាគមន៍នានានៅទូទាំងខេត្តប៉ៃលិន ព្រមទាំងព្រះសង្ឃទាំងពីរគណៈ បាននិមន្ត និង អញ្ជើញគោរពវិញ្ញាណក្ខ័ន្តលោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន នៅគេហដ្ឋាននៃសព ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕