(22-08-2015) ប៉ៃលិន៖ ថ្ងៃទី22 ខែសីហា ឆ្នាំ2015 លោកជំទាវ គង់ ស្តី កើត សុធា តំណាង ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន រួមដំណើរដោយ លោកជំទាវជាលាភ អភិបាលរងខេត្ត លោក ស៊ុនយី អភបាលក្រុងប៉ៃលិន លោកស្រីសោមុន្នីរ័ត្ន លោកស្រីសាត ណាក់ លោកសួន អន់ និងលោកស្រីគង់ សុភ័ក្រ បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារ រស់នៅភូមិដីក្រហម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អំណោយដែលបានយកទៅចែកជូននាពេលនោះមាន មួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម មី ត្រីខ ស្ករស ទឹកត្រី ឆ្នាំងដាំបាយ ឆ្នាំខ្ទះ កំសៀវ បំពង់ទឹកក្តៅ មុង ភួយ កន្ទេល និងថវិកា ២០ម៉ឺនរៀល។
លោកជំទាវ ជាលាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា អំណោយទាងនេះ បានពីការឧបត្ថម្ភ របស់ឯកឧត្តមកើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងលោកជំទាវព្រមទាំងសមាជិកគណបក្សប្រជាជនមួយចំនួនទៀត។ លោកជំទាវបានបន្តថា អំណោយទាំងនេះមានចំនួនតិចតួច តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជា បេះពីមាត់ពីក មកចែករំលែកដល់បងប្អូនប្រជាពលរដ្ឋយើង ដែលជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកជំទាវបានបន្តថា អំណោយទាំងនេះអាចជួយរំដោះការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះបងប្អូនត្រូវតែខិតខំប្រឹង ប្រកបរបររកទទួលទាន ខិតខំដាំដុះដំណាំ បន្លែបង្ការ និងការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយជីវភាព គ្រួសារអោយសំបូររុងរឿងឡើង ពិសេសត្រូវនាំកូនអោយចូលរៀន អោយបានគ្រប់គ្នា អោយពួកគេមានចំណេះ ជំនាញទៅថ្ងៃអនាគត់។
សូមបញ្ជាក់ថា ក្នុងចំណោយប្រជាពលរដ្ឋក្រីក្រ២គ្រួសារនេះ មានមួយគ្រួសារ មានកូនតូចៗ រហូតដល ១០ នាក់ ហើយគ្មានកូនណាម្នាក់បានចូលរៀននៅឯសាលានោះទេ៕
[youtube id= “XJDqz0gaVW0”]