បុរស់ម្នាក់ដែលបានប្រើអំពើហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោសត្រូវបានចាប់ឃាត់ខ្លួនដាក់ទោសតាមច្បាប់


កាលពីវេលាម៉ោង​ ២០ និង ៣០ នាទី​ ថ្ងៃព្រហស្បតិ៍​ ០១រោច​ ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨

មានករណីអំពើហឹង្សាដោយចេតនា​ ដែលមានស្ថានទម្ងន់ទោស មួយកើតឡើង នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ អៀម​ សុផានី​ ​ភេទស្រី អាយុ ៥៣ឆ្នាំ​ មុខរបរ​ កសិករ​  រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រងរបួស ត្រង់កែងដៃ និង​ភ្លៅខាងស្តាំ។

បង្ក​ឈ្មោះ​ អៀម​ សុកល ភេទប្រុស​ អាយុ ៥៧ឆ្នាំ​ មុខរបរ​ កសិករ​ មានទីលំនៅមិនពិតប្រាកដ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មកទដល់វេលាម៉ោង ៨:៣០ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការសាកសួរ រហូតឈានដល់ការរកឃើញវត្ថុតាង អាវុធខ្លី K54 មួយដើម គ្រាប់ចំនួន ០៦គ្រាប់ បង់សម្រាប់ដាក់គ្រាប់ ០១ និងកាំបិតចិតបន្លែ ០១ទៀត ដែលជនសង្ស័យបានលាក់ទុក។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល​ស្រុកសាលាក្រៅ​ ដើម្បីកសាងសុំណុំរឿងទៅតាមនិតិវិធីច្បាប់៕