កំលាំងគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងត្រង់ សហការជាមួយកម្លាំងនគរបាលស្រុកបវេលចាប់ឃាត់ខ្លួនជនសង្ស័យលួចអាគុយម្នាក់ មកដាក់ទោសតាមច្បាប់


ថ្ងៃ អាទិត្យ ១២កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង៧:៣០នាទី ព្រឹក កំលាំងគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាន​សហការជាមួយកម្លាំងនគរបាលស្រុកបវេល ខេត្តបាត់ដំបង បានចុះចាប់​ឃាត់​ខ្លួនជនសង្ស័យលួចអាគុយម្នាក់ឈ្មោះ រិន ដន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ លក់ត្រី រស់នៅ​ភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ពីករណីលួចជាក់ស្ដែង (លួចអាគុយ) នៅចំណុចភូមិ បួរសង្រ្គាជ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីដាក់ទោសតាមច្បាប់។ ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នាង ស៊ីណាត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិបួរសង្រ្គាជ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងដែលរឹបអូស រួមមាន ម៉ូតូមួយគ្រឿង និងអាគុយ​មួយ ដែលលួចបានពីជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានប្រគល់ឱ្យនគរបាលឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ វួច ពឿន