ក្រុមការងារ គណបក្ស ប្រជាជន កម្ពុជា ពង្រឹង សង្កាត់ ទួលល្វា រួមជាមួយ ព្រះសង្ឃ និងចៅសង្កាត់ បានចុះ សាកសួរ សុខទុក្ខ និងនាំយក អំណោយ ទៅចែកជូន ប្រជាពលរដ្ឋ ដែលមាន ជីវភាព ខ្វះខាត


(15-08-2015) ប៉ៃលិន៖ ថ្ងៃទី​១៥​ ខែសីហា​ ឆ្នាំ២០១៥​ លោក​ ឌឹន​ គឹម​ ប្រធាន​ក្រុមការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ពង្រឹង​សង្កាត់​ទួលល្វា​ ព្រះ​តេជ​គុណ​ សាន់​ លី​ ព្រះមេគន​ធម្មយុត្តិក​និកាយ​ ខេត្ត​ប៉ៃលិន​និង​ជា​ចៅ​អធិការ​វត្ត​សន្តិ​មារាម​(ហៅ​វត្ត​អូរ​ច្រារ)​  លោក​ចៅ​សង្កាត់​ទួល​ល្វា ​និង​សមាជិក​ក្រុម​ការ​ងារ​មួយ​ចំនួន​ទៀត​បាន​នាំ​យក​អំណោយ​ចែក​ ជូន​ប្រជា​ពល​រដ្ឋ​ខ្វះខាត​ស្បៀង​ចំនួន​៩​គ្រួសារ​គឺ​នៅ​ភូមិ​អូរច្រា​លកណ្តាល​១គ្រួសារ​ ភូមិអូរច្រា​កើត​ចំនួន៤​គ្រួសារ​និង​ភូមិអូរ​ច្រាលើ​៤គ្រួសារ​ ។

ព្រះ​តេជគុណ​ សាន់​ លី​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​អូរ​ច្រារ​បាន​មាន​សង្ឃ​ដិកា​ថាៈ ​ដោយ​ពិនិត្យ​ឃើញ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​៩​គ្រួសារ​មាន​ជីវភាព​ខ្វះ​ខាត​ខ្វះ​លទ្ធភាព​ប្រកប​របរ​រក​ទទួល​ ទាន​ ព្រះអង្គ​បាន​សហការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ទួលល្វា​ដើម្បី​ចែក​រំលែក​ជា​ស្បៀង​អាហារ​ជូន​បង​ប្អូន​កំពុង​ខ្វះខាត​នៅ​ពេលនេះ​។ព្រះ​អង្គ​មាន​សង្ឃ​ដិកា​បន្ត​ថាៈ​ នេះ​គឺ​ជា​វប្បធម៌​ចែក​រំលែក​រវាង​ពុទ្ធចក្រ​និង​អាណា​ចក្រ​ ព្រោះ​ថា​បើ​ប្រជា​ពលរដ្ឋ​មាន​ហូប​ចុក​គ្រប់​គ្រាន់​ក៏​បាន​ជួយ​ទ្រ​ទ្រង់​ព្រះពុទ្ធ​សាស​នា​ឲ្យ​រីក​ចំរើន​និង​គង់​វង្ស​បាន​យូរ​អង្វែង​ តែ​បើ​ពុទ្ធ​បរិស័ទ​ខ្វះ​ខាត​វិញ​ ព្រះ​សង្ឃ​ក៏​មាន​តួនាទី​ជួយ​ដល់​ពុទ្ធ​បរិស័ទ្ធ​វិញ​ផង​ដែរ​។

លោក​ ឌិន​គីម​ ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​បាន​មាន​ប្រសាសន៍​ថាៈ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ​ហ៊ុន​សែន​ បាន​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស​ដោយ​ជំរុញ​ដល់​មន្ត្រី​គណ​បក្ស​ថ្នាក់​ក្រោម​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំយក​អំណោយ​ជួយ​ឧបត្ថម្ភ​ជូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​មាន​ជីវភាព​ខ្វះ​ខាត​ជា​បន្ត​ បន្ទាប់​មិន​បណ្តោយ​អោយ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​មិន​បាន​ដឹង​នោះ​ទេ។​ជាក់​ស្តែង​ពេល​នេះ​ដោយ​មាន​កិច្ច​សហការ​ជា​មួយ​ព្រះ​សង្ឃ​វត្ត​អូរច្រារ​និង​វត្តអូរ​រអិល​និង​ ក្រុម​ការងារ​បាន​នាំ​យក​ស្បៀង​អាហារ​ទៅ​ចែក​ជូន​បង​ប្អូន​តែ​ម្តង​ បើ​ទោះ​បី​អំណោយ​នេះ​វា​មិន​អាច​ដោះស្រាយ​ក្នុង​ជីវ​ភាព​បាន​យូរ​ក្តី ​តែ​អាច​ដោះ​ស្រាយ​បាន​មួយ​រយះ​ធំ​ដើម្បី​ផ្តល់​ឱកាស​បង​ប្អូន​បង្ក​បង្កើន​ផល​ដាំ​ដំណាំ​ផ្សេងៗ​លក់​ដូរ​ចិញ្ចឹម​ជីវិត​បន្ត​ទៀត។​

ស្បៀង​អាហារ​ដែល​ចែក​ជូន​បង​ប្អូន​ទាំង​ ០៩​គ្រួសារ​ ក្នុង​​ ១គ្រួសារ​ទទួល​បាន​អង្ករ​ ៥០​kg​  មី១កេះ​ ទឹកត្រី​ ១យួរ​ ទឹក​ស៊ីអ៊ីវ​ ១យួ​ ស្ករស​ ៥kg​ និង​ថវិកា ១០​ម៉ឺន​រៀល​។

15-08-2015-001 15-08-2015-002 15-08-2015-003 15-08-2015-004 15-08-2015-005 15-08-2015-006 15-08-2015-007 15-08-2015-008

[youtube id= “l31TkZtcfE4”]