ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត លោកជំទាវ ជា លាភ អភិបាលរងខេត្ត ព្រមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ២០គ្រួសារ នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនខេត្តប៉ៃលិន។
ឯកត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការចែកអំណោយនៅពេលនេះ ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាខ្វះខាតក្នុងជីវភាព របស់បងប្អូន ប្រជាពលរដ្ឋបានមួយរយៈពេលខ្លី។ ដូច្នេះសូមបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយប្រសើជាងមុន។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមក៍បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋានដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីរកជំនួយអោយបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ដែលទទួលអំណោយពីអាជ្ញាធរខេត្ត មានចំនួន ២០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២៥Kgមី ១កេះ ផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន