ក្រុមការងារចុះជួយភូមិវត្ត និងភូមិអូរតាប្រាង ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិអូរតាប្រាង


ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២១០១៨ លោក សុទ្ធ ឃុនថាល់ ប្រធានក្រុមការងារ​គណបក្ស​ប្រជាជនកម្ពុជាចុះជួយភូមិវត្ត និងភូមិអូរតាប្រាង និងសមាជិក សមាជិការ​ក្រុមការងារមួយចំនួនទៀត បានចុះសំណេះសំណាល​ សួរសុខទុក្ខ ប្រជាពលរដ្ឋ​នៅក្នុងភូមិអូរតាប្រាង ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន សរុបចំនួន ៥២ នាក់ ក្នុងនោះមានស្រី ២៩នាក់។

លោក សុទ្ធ ឃុនថាល់  បានមានប្រសាសន៍ថា ការចុះសំណេះសំណាល​សួរសុខទុក្ខប្រជាពល​រដ្ឋ​នៅក្នុងភូមិអូរតាប្រាងនេះ គឺក្នុងគោលបំណង ៖ ទី១/ ដើម្បីថ្លែងអំណរគុណដល់​ប្រជាពលរដ្ឋ​ដែល​បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុនសែន បន្តជានាយករដ្ឋមន្រ្តីនៅអាណត្តថ្មី និងគាំទ្រលោកជំទាវ បាន ស្រីមុំ ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន។ ទី២/ ផ្សព្វផ្សាយ និង ណែនាំដល់សមាជិកបក្សឲ្យធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​នាពេលខាងមុខ អោយ​បានគ្រប់ៗគ្នា។ ទី៣/ ណែនាំស្តីពីការធ្វើលិខិតស្នាម​ផ្សេងៗនៅ​សាលាសង្កាត់ អោយ​បានត្រឹមត្រូវ គ្រប់ៗគ្នា។ ទី៤/ ផ្សព្វផ្សាយពីសេវាសុខាភាពសាធារណះ និងច្បាប់ចរាចរណ៍​ផ្លូវគោក​ដល់ប្រជា​ពល​រដ្ឋ។ ទី៥/ ដើម្បីឧបត្ថម្ភថវិកាជូនដល់កូនរបស់អនុភូមិ សមាជិកបក្ស ដែល​បានវះ​កាត់ក្នែងពោះវៀន ចំនួន ១០០,០០០៛ និងទី៦/ ដើម្បី ស្តាប់ និង​ជួយដោះស្រាយបញ្ហា​ប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ សមាជិកបក្សក្នុងភូមិអូរតាប្រាង៕ វួច ពឿន