ឯកឧត្តម ផាន់ ចាន់ធុល និងគណៈប្រតិភូខេត្តប៉ៃលិន បានអញ្ជើញដុតធូប គោរពវិញ្ញាណក្ខន្ធ និងបានសម្តែងនូវមនោសញ្ចេតនាក្រៀមក្រំជាមួយគ្រួសារសព រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម និងបានសរសេរលើសៀវភៅក្រាំងមាសមរណទុក្ខ ដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជូនចំពោះគណបក្សកុម្មុយនីស្ត រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យគោរពកោតសរសើររបស់ប្រទេស និងប្រជាជនវៀតណាម។
សូមរម្លឹកថា៖ឯកឧត្តមត្រាន់ ដាយក្វាង ប្រធានាធិបតីវៀតណាម បានទទួលមរណភាពដោយសារជំងឺ នៅនៅម៉ោង ១០:០៥នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ២០១៨ នៅក្នុងមន្ទីរពេទ្យយោធា ក្នុងក្រុងហាណូយ ក្នុងអាយុ ៦១ឆ្នាំ ដោយឯកឧត្តម បានកាន់តំណែងជាប្រធានាធិបតីវៀតណាមកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ហើយនឹងត្រូវបញ្ចប់អាណត្តិនៅឆ្នាំ២០២១ ខាងមុខ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន