ក្រុមការងារចុះជួយភូមិវត្ត និងភូមិអូរតាប្រាង ចុះសំណេះសំណាលសួរសុខទុក្ខប្រជាជននៅក្នុងភូមិវត្ត


ល្ងាចថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២១០៨, លោក សុទ្ធ ឃុនថាល់ ប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជាចុះជួយភូមិវត្ត និងភូមិអូរតាប្រាង រួមនឹងសមាជិក សមាជិការ​ ក្រុមការងារ​មួយចំនួន​ទៀត បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក សុទ្ធ ឃុនថាល់ បានមានប្រសាសន៍ថា គោលបំណងនៃការចុះសំណេះសំណាល សាកសួរសុខទុក្ខនេះ គឺទី១៖ ដើម្បីថ្លែងអំណរគុណសារជាថ្មី​ ដល់បងប្អូន​ប្រជាពលរដ្ឋដែល​បាន​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ទី២៖ ដើម្បីផ្សព្វផ្សាយអោយប្រជាពលរដ្ឋ ទៅធ្វើអត្ត​សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អោយបានគ្រប់ៗគ្នា ពិសេសសម្រាប់អ្នកដែលបានបាត់​អត្តសញ្ញាណ​ប័ណ្ណ, ផ្សព្វផ្សាយអោយប្រជាពលរដ្ឋចុះសំបុត្រ​អាពាហ៏ពិពាហ៏ចំពោះអ្នកទើបរៀបការថ្មី ,ចុះសំបុត្រ​កំណើតអោយទារក ដែលទើបកើត និងត្រូវធ្វើសំបុត្រមរណភាព នៅពេលមានសមាជិក​គ្រួសារណា​ម្នាក់បានស្លាប់។ ទី៣៖ សំរាប់ស្តាប់ និងចូលរួមដោះស្រាយបញ្ហាប្រឈម និងទទួលការ​សំណូមពរ​នានាពីប្រជាពលរដ្ឋនៅក្នុងភូមិ៕

ដោយ ៖ វួច ពឿន