ឯកឧត្តម ធូ ភា ជំរុញអោយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ គ្រប់គ្រងមណ្ឌលកុមាររបស់រដ្ឋ និងការផ្តល់សេវាថែទាំកុមាររងគ្រោះក្នុងសហគមន៍អោយបានល្អ


មានប្រសាសន៍ឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលរលឹកឡើងវិញ​ ស្តីពីការ​ប្រគល់​​មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះ​នៅក្នុងសហគមន៍​ ដល់រដ្ឋបាលរាជធានី/ខេត្ត ,ក្រុង/ស្រុក ,និងឃុំ/សង្កាត់ នៅសាលាខេត្ត​ប៉ៃលិននា​ព្រឹក​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ , ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានជំរុញ​ដល់​រដ្ឋបាល​ក្រុង/ ​ស្រុក , ឃុំ/សង្កាត់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងមណ្ឌលកុមាររបស់រដ្ឋ និង​ផ្តល់សេវា​ថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ អោយបានល្អ ដែល ជាការចូល​រួម​ចំណែកក្នុងការកសាងធនធានមនុស្សសំរាប់ការចូលរួម អភិវឌ្ឍន៍ប្រទេស ជាតិអោយមានការរីកចំរើននាថ្ងៃអនាគត់។ ឯកឧត្តមបានាមាន​ប្រសាសន៍​បន្តថា រដ្ឋបាលរាជធានី/ខេត្ត ទទួលមុខងារ​គ្រប់​គ្រង​មណ្ឌលថែទាំកុមាររបស់រដ្ឋ រដ្ឋបាល​ក្រុង/​​ស្រុក/ខណ្ឌ ​ទទួល​មុខ​ងារត្រួត​ពិនិត្យ​មណ្ឌល​ថែទាំកុមារ របស់អង្គការ មិនមែនរដ្ឋា​ភិបាល និងរដ្ឋបាលឃុំ​/សង្កាត់​ ទទួល​មុខងារ​គ្រប់​គ្រង​សេវាថែរទាំកុមាររងគ្រោះ និង​ងាយ​រងគ្រោះក្នុងសហគមន៍។

សូមបញ្ជាក់ថា៖បច្ចប្បន្ននេះនៅខេត្តប៉ៃលិនមានមណ្ឌលកុមារចំនួន ៥មណ្ឌល គឺៈទី១/មណ្ឌល​អាស្ពេការ ទី២/មណ្ឌលផ្ទះក្នុងក្តីសង្ឃឹមថ្មី ទី៣/មណ្ឌលដំណឹងល្អទាំងបួន ទី៤/មណ្ឌល​សង្រ្គោះជនអស់សង្ឃឹម និងទី៥/មណ្ឌល Home for the Family៕ ពិនិត្យ កែសម្រួលៈ វួច ពឿន