លោកស្រី ស៊្រី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងមន្រ្តីរាជការក្រោមឱវាទគោរពជូនពរ ឧត្តមខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន


ក្នុងឳកាសទិវាសិរីមង្គល នៃថ្ងៃខួបកំណើត ​ឯកឧត្តម ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ២០១៨, លោកស្រី ស៊្រី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ក្នុងនាមលោកស្រីផ្ទាល់ និងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ នៅទីស្តីការក្រសួងព័ត៌មាន។ លោកស្រី ស៊្រី ចាន់អេង បានសំដែងការរីករាយ និងគោរពជូនពរដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រី សូមមានសេចក្តីសុខ សុភមង្គល សុខភាពល្អ អាយុយឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច៕ វួច ពឿន