ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិក្ងោក អញ្ជើញជួបសំណេះសំណាល និង រៀបចំពិធី ពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋ


នៅល្ងាចថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨  ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន, លោក ជំទាវ ជា លាភ ប្រធានក្រុមការ​ងារចុះជួយភូមិក្ងោក, លោកជំទាវ សោ មុន្នីរ័ត្ន បានអញ្ជើញជួបសំណេះសំណាល និងរៀប​ចំពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋ  ដែលរស់នៅភូមិក្ងោក ឃុំស្ទឹង​កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍​​ថា​៖ ការរៀបចំពិធីពិសាអាហារសាមគ្គីនៅពេលនេះ ធ្វើឡើងដើម្បីថ្លែងអំណអរគុណ និងបង្ហាញពីភាពស្និតស្នាល រវាងថ្នាក់ដឹកនាំ និង​​បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសដើម្បីអបអសារទចំពោះជ័យជំនះនៃការបោះឆោតជ្រើសតាំងតំណាងរាស្រ្តអាណិត្តិទី៦ ដែល​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​ការគាំទ្រពី​ប្រជាពល​រដ្ឋច្រើនលើសលប់, ផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា សំរាប់ដឹកនាំ កសាងប្រទេសជាតិអោយរីកចំរើនថ្មីៗបន្តទៀត។

ក្នុងឪកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងលោក ជំទាវ ជា លាភ ប្រធានក្រុមការងារចុះជួយភូមិក្ងោក ក៍បានប្រគល់ជូននូវសំលៀកបំពាក់ចំនួន ១២កំប្លេរ និងអាយកូម ចំនួន១២គ្រឿង ដល់ប្រជាការពារភូមិផងដែរ ៕ វួច ពឿន