ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត លោកឧត្តមសេនីយត្រី ទី សុខាប្រធានស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិព្រំ ព្រមទាំងក្រុមការងារ និងសប្បុរសជន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ១០គ្រួសារ នៅ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការចែកអំណោយនាពេលនេះដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ដែលនេះជាការរួមចំណែករបស់អាជ្ញាធរក្នុងការចែករំលែកធនធាន ជួយដល់ប្រជាពលរដ្ឋយើង។ ឯកឧត្តមបានសំដែងការអាណិតអាសូរចំពោះប្រជាពលរដ្ឋ និងបានណែនាំសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ,បង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន។ នៅក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន ត្រូវរស់នៅដោយមានអនាម័យ, ហូបស្អាត ,ផឹងស្អាត និងសំរានក្នុងមុងជានិច្ច៕ វួច ពឿន