(30-07-2015) ប៉ៃលិន៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន លោក នូ សាគុន ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ លោក ស្រី មាស សំនៀង អភិបាលរងស្រុកសាលាក្រៅ រួមដំណើដោយក្រុមការងារមួយចំនួនទៀត បាននាំយកថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ មួយចំនួនទៀតទៅឧបត្ថមដល់បុណ្យសពលោក លាង សីហា ហៅពៅ ភេទប្រុស អាយុ៣១ឆ្នាំ និងសពកញ្ញា គ្រុយ ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ ដែលអ្នកទាំងពីរជាគូរដណ្តឹងនឹងគ្នា រស់នៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយបានរងគ្រោះស្លាប់កាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០១៥ ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
ថវិកា សម្ភារៈនិងគ្រឿងឧបភោគ បរិភោគដែលថ្នាក់ដឹកនាំខេត្តយកទៅចូលរួមបុណ្យសពនាពេលនេះមាន ថវិកាចំនួន២០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម មី២កេះ ត្រីខ២យួរ ទឹកត្រី២យួរ និងទឹកសុទ្ធ២កេះ ។
លោកជំទាវ ជាលាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍សំដែងការសោក ស្តាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់កូនក្មួយជាទីស្រឡាញ់ ហើយសូមអោយវិញ្ញាណក្ខន្ធសពលោក លាង ពៅ និងសពកញ្ញា គ្រុយ ចិន្តា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។លោកជំទាវ បន្តថាៈ ថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ដែលបានយកមក ផ្តល់ជូននាពេលនេះ គឺដោយទឹកចិត្តអាណិតស្រឡាញ់ របស់ថ្នាក់ដឹកនាំខេត្តចំពោះ ក្រុមគ្រួសារសពសំរាប់ធ្វើបុណ្យសពតាមប្រពៃណីព្រះពុទ្ធសាសនា។
[youtube id=”-Luy4u6I5Ic”]