ក្រុមប្រឹក្សាស្រុកសាលាក្រៅបើកកិច្ចប្រជុំសាមញ្ញលើកទី៥២អាណត្តិទី២


ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ ក្រុមប្រឹក្សាស្រុកសាលាក្រៅបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥២អាណត្តិទី២ក្រោមអធិបតីភាព លោក នូ សុគុណ ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ លោកសំ សារ៉េត អភិបាលស្រុកសាលាក្រៅ ព្រមទាំងមានកាអញ្ជើញចូលរួមពីអភិបាលរងស្រុក មន្ត្រីការិយាល័យជំនាញជុំវិញស្រុកនិងលោកមេឃុំ ក្រុមប្រឹក្សាឃុំ ក្នុងស្រុកសាលាក្រៅជាច្រើនរូបផងដែរ។

របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥២អាណត្តិទី២របស់ក្រុមប្រឹក្សាសាលាក្រៅមាន៖ទី១ ពិនិត្យនិងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សាស្រុក។ទី២ ពិនិត្យនិងអនុម័តកំណត់ហេតុប្រជុំសាមញ្ញលើកទី៥១របស់ក្រុមប្រឹក្សាស្រុកុ។ទី៣ពិនិត្យនិងអនុម័តរបាយការណ៍ស្តីពីការអនុវត្តកាងាររបស់រដ្ឋាបាលស្រុកប្រចាំខែសីហាឆ្នា២០១៨។ទី៤ ពិនិត្យនិងអនុម័តប្រាក់រង្វាន់ប្រចាំខែសីហាឆ្នាំ២០១៨ និងទី៥ បញ្ហាប្រឈមផ្សេងៗ។

បន្ទាប់ពីលោកនាយករដ្ឋបាលសាលាស្រុកសាលាក្រៅបានអាននូវរបាយការណ៍ស្តីពីការអនុវត្តកាងាររបស់រដ្ឋាបាលស្រុកប្រចាំខែសីហាឆ្នា២០១៨រួចមក ក្រុមប្រឹក្សាស្រុកបានលើកឡើងនូវបញ្ញាប្រឈមមួយចំនួនស្នើរអោយគណអភិបាលស្រុកធ្វើការដោះស្រាយអោយបានសមស្របជួនប្រជាពលរដ្ឋដូចជា៖បញ្ញាប្រជាពលរដ្ឋមានការព្រួបារម្ភ ថាមានក្រុមចោរលួចគោក្របីនៅក្នុងភូមិភ្នំកុយ បញ្ហា ល្បែងស៊ីសង  បញ្ញាគ្រឿងញៀន ដែលនៅតែបន្តកើតមាននៅស្រុកសាលាក្រៅ បញ្ហាប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្តិភាពខណៈពេលមានការសាងសង់ការាស់សាំងនៅក្នុងទីប្រជុំជន  បញ្ហាសត្វខ្យងបំផ្លាញដំណាំស្រូវ និងមានក្រាស៊ីដំណាំដំឡូងមីជាដើម។

លោក សំសារ៉េត អភិបាលស្រុកសាលាក្រៅបានមានប្រសាសន៏ថា៖ចំពោះបញ្ហាសត្វល្អិតបំផ្លាញ់ផលដំណាំរបស់ប្រជាពលរដ្ឋ ខាងមន្ត្រីជំនាញកសិកម្មក៏បាននិងកំពុងចុះសិក្សាដល់មូលដ្ឋានរកវិធីដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋបានមួយចំនួនហើយដែរ។លោកក៏បានជុំរុញដល់អធិការនគបាលស្រុក នគបាលរដ្ឋបាលឃុំ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសកម្មភាពក្រុមចោរដែលប្រជាពលរដ្ឋសង្ស័យថាកំពុងព្យាមលួចគោក្របីរបស់ពួកគាត់។លោកបានមានប្រសាសន៏បន្តថា បញ្ហាការជួញដូរប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចត្រូវមានកាតាមដាននិងចុះបង្កា្រប់អោយដូចភ្លៀងរលឹមរក្សាបាននូវសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ។

លោកនូ សុគុណប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅបានមានប្រសាសន៏កោតសរសើរនិងថ្លែងអំណរគុណដល់គណអភិបាលស្រុកចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៏មូលដ្ឋានស្រុកសាលាក្រៅអោយមានការរីកចំរើន រក្សាបាននូវសន្តិសុខសណ្តាប់ល្អជូនប្រជាពលរដ្ឋ។លោកក៏បានសំណូមពរសូមអោយគណអភិបាលស្រុកបន្តខិតខំដោះស្រាយនូវបញ្ហាទាំងឡាយដែលក្រុមប្រឹក្សាស្រុកបានលើកក្នុងកិច្ចប្រជុំនៅពេលនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមជួនប្រជាពលរដ្ឋអោយបានទាន់ពេលវាលា៕ វួច ពឿន