នៅល្ងាចថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមសៅ សារ៉ាត់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា លោក សំ សាវឿន ប្រធានក្រុមការងារចុះជួយភូមិរោងចក្រ លោកស្រី កើត ស៊ូធាម ប្រធានក្រុមការងារចុះជួយភូមិ អូរស្ងួត បានអញ្ជើញជួបសំណេះសំណាល និងរៀបចំពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរោងចក្រ និងភូមុិអូស្ងួត ក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តមសៅ សារ៉ាត់ ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខា បានមានប្រសាសន៍ថា៖ ការរៀបចំពិធីពិសាអាហារសាមគ្គីនៅពេលនេះ ធ្វើឡើងដើម្បីថ្លែងអំណអរគុណ និងបង្ហាញពីភាពស្និតស្នាល រវាងថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ជាពិសេសដើម្បីអបអសាទរចំពោះជ័យជំនះនៃការបោះឆោតជ្រើសរើសតំណាងរាស្រ្តអាណិត្តិទី៦ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់,គាំទ្រសម្តេច ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ បានធ្វើអោយប្រទេសជាតិមានសុខ សន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យដូចជា៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ភ្លើងអគ្គីសនី ប្រព័ន្ធធារាសាស្ត្រ និងសមិទ្ធិផលនានាជាច្រើនទៀត ដែលបំរើអោយផលប្រយោជន៍ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តគាំទ្រ និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអោយប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចំរើន ជាបន្តបន្ទាប់ទៀត នាថ្ងៃអនាគត់៕ វួច ពឿន