មានប្រសាសន៏លើកឡើង ក្នុងពីធីបើកវគ្គបណ្តុះបណ្តាលពីបច្ចេកទេស ជំនាញ ជូនដល់បុគ្គលិកក្រុមហ៊ុនប៉ៃលិនគ្រុប នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោក អុំ ដារី អនុប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានមានប្រសាសន៏ជំរុញដល់ក្រុមហ៊ុនការស៊ីណូប៉ៃលិនគ្រុប ត្រូវធ្វើសៀវភៅការងារ និងធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា ដើម្បីការបំពេញការងារអោយស្របតាមច្បាប់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកលើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនកម្មករ និយោជិត ដោយមានការដំឡើងប្រាក់បៀវត្ស និងផ្តល់ប្រាក់ឧបត្ថមផ្សេងៗ ជាពិសេសបង្កើតអោយមានដំណេះស្រាយរួមមួយ រវាងកម្មករ និយោជិត ជាមួយថៅកែ ដើម្បីបង្ករអោយមានភាពសុខដុមនីយកម្មពីគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ លោកក៏បានសំនូមពរដល់បុគ្គលិកដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល នាពេលនេះ ត្រូវខិតខំរៀនសូត្រ នូវបច្ចេកទេស ជំនាញទាំងឡាយនេះ ដើម្បីយកទៅអនុវត្តក្នុងការបំពេញការងារជាក់ស្តែងទទួលបានលទ្ធផលល្អ។
បើតាមការបញ្ជាក់ពីលោក ទូច សុផលគុណ តំណាងអោយក្រុមហ៊ុនការស៊ីណូប៉ៃលិនគ្រុបបានដឹងថា៖ ក្រុមហ៊ុនប៉ៃលិនគ្រុបមានកម្មករ និយោជិត ជំនាញសរុបចំនួន៩៤៨នាក់ ស្រី៦៦៧នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន៥៧នាក់ ស្រី១៩នាក់។ ក្នុងវគ្គបណ្តុះបណ្តាលនៅពេលនេះ ក៏មានបុគ្គលិកក្រុមហ៊ុន សរុបចំនួន៤៥នាក់ ស្រី៤៣នាក់ បានចូលរួម៕ វួច ពឿន