ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការចុះបិទស្ទីក និងផ្សព្វផ្សាយពីអនាម័យ សុវត្ថិភាពម្ហូប អាហារដល់អាជីវករផ្សារសាលាក្រៅ ស្ថិតភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។
លោកឈឹមវាសនាប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការបិទស្ទីកគ័រ ផ្សព្វផ្សាយស្តីពីសុវត្ថិភាព គុណភាព ផលិតផលចំណីអាហារជូនដល់អាជីវកនៅពេលនេះ គឺដើម្បីផ្តល់ការយល់ដឹង និងចូលរួមការពារថែរក្សាសុខភាព តាមរយៈនៃការជ្រើសរើស ប្រើប្រាស់ផលិតចំណីអាហារដែលមានគុណភាព និងមានសុវត្ថិភាព។ ដូច្នេះអាជីវករទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្រ្តីជំនាញសាខាកាំកុងត្រូល ពីការជ្រើសរើសទំនិញត្រឹមត្រូវ មើលកាលបរិចេ្ចត រៀបចំទុកដាក់អោយត្រឹមត្រូវ និងត្រូវជៀសវៀសទំនិញណាដែលមានគ្មានច្បាប់ត្រឹមត្រូវ។ សូមបញ្ជាក់ថា៖ក្នុងការបិទស្ទឺកផ្សព្វផ្សាយពីអនាម័យសុវត្ថិភាពម្ហូប អាហារដល់អាជីវករផ្សាសាលាក្រៅក៏បានដកហូតទំនិញខូចគុណភាពនិងហួសសុពលភាពរួមមាន៖ទឹកក្រូចដប៤៥ដបស្ករគ្រាប់០៤កំប៉ុងនំស្រួយ០២កញ្ជប់ផងដែរ៕ វួច ពឿន