(24-07-2015) ប៉ៃលិន៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា ដឹកនាំដោយឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា បាននាំយកព្រះទៀនវស្សានិងទេយទានមួយចំនួនទៀត ទៅវេប្រគេនដល់ព្រះសង្ឃ ដែលត្រៀមគង់នៅវត្តបហ៊ុយ ស្ថិតក្នុងភូមិបហ៊ុយ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទេយ្យទានដែលក្រុមការងារបានយកទៅវេប្រគេនដល់ព្រះសង្ឃនាពេលនោះមាន ទៀនព្រះវស្សាចំនួន២ដើមអង្ករ៥០គីឡូក្រាមមីត្រីខទឹកត្រីទឹកស៊ីអ៊ីវទឹកសុទ្ធ និង គ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ព្រមទាំងថវិកាចំនួន៤២៥០០០រៀលផងដែរ។
ព្រះភិក្ខុជៀប សារ៉ាន់ ព្រះមេគុណក្រុងប៉ៃលិន និងជាព្រះចៅអធិការវត្ត បហ៊ុយបាន មានសង្ឃដីការថ្លែងអំណរគុណ និងប្រគេនពរជ័យដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា ដែលមានចិត្តសធាជ្រះថ្លានាំមកនូវទៀនព្រះវស្សា និងគ្រឿងទេយទានផ្សេងៗទៀតជូនដល់ព្រះសង្ឃ គង់នៅវត្តបហ៊ុយនាពេលនេះ។ ព្រះអង្គបានមានសង្ឃដីការថា ការនាំយកព្រះទៀនវស្សា និងទេយទានមួយចំនួនទៀត ទៅវេប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺបានបង្ហាញពីទឹកចិត្តគោរពស្រឡាញ់ កិងការលើកស្ទួយរបស់ថ្នាក់ដឹកនាំ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចំពោះជាតិ សាសនា និងប្រជាពលរដ្ឋទាំងអស់ ព្រោះវប្បធម៌ ប្រពៃណីដ៏ផូផង ដែលជាអត្តសញ្ញាណជាតិរបស់យើងគឺបានប្រសូត្រចេញពីព្រះពុទ្ធសាសនា។
បុណ្យចូលព្រះវស្សាចាប់ផ្តើមឡើងនៅថ្ងៃ១រោច ខែទុតិយាសាឍ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃ៣១ ខែកក្កដា គ.ស ២០១៥ ដែលក្នុងពេលចូលព្រះវស្សានេះព្រះសង្ឃគង់នៅតែក្នុងវត្ត រៀនសូត្រ ប្រតិប័ត្ត ធម៌វិន័យរបស់ព្រះពុទ្ធសាសនា ។
[youtube id= “XyoVe6GAZxY”]