មានប្រសាសន៏ក្នុងឱកាសប្រជុំណែនាំ ស្តីពី ការប្រមូលតម្រូវការអាទិភាពសម្រាប់ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៩-២០២១ នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនមានប្រសាសន៍ជំរុញដល់ក្រុមការងារកសាងផែនការវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវណែនាំក្រុមបច្ចេកទេសនៅ តាមមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលអោយបានត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ស្របតម្រូវការរបស់មូលដ្ឋាន និងតាមគោលនយោបាយរបស់រាជដ្ឋាភិបាល។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្រុមការងារកសាងផែនការថ្នាក់ខេត្ត និងក្រុមការងារកសាងផែនការនៅតាមមន្ទីរ អង្គភាពជំនាញទាំងអស់ ត្រូវរួមគ្នាគិត វិភាគ ដោយប្រើប្រាស់ទិន្នន័យដែលមានស្រាប់ ឬត្រូវស្វែងរកព័ត៌មានច្បាស់លាស់ណាមួយ សម្រាប់ធ្វើការវិភាគ និងរកអោយឃើញនូវសក្តានុពល ដែលអាចយកមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ខេត្ត និងត្រូវលើកសំណើរគម្រោង អោយបានឆ្លើយតបទៅនឹង ស្ថានភាព បញ្ហា និងតម្រូវការដែលយើងបានរកឃើញទាំងនោះ សំរាប់ដាក់បញ្ចូលក្នុងផែនការសកម្មភាពរបស់មន្ទីរ អង្គភាពនីមួយៗ៕ វួច ពឿន