នៅសាលប្រជុំរោងកុន រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨មានរៀបចំពិធីបិតវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជំនាញជុំវិញខេត្តជាច្រើបរូបទៀតផដែរ ។
លោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលអ្នកសង្កេតការណ៍របស់ ស.ស.យ.ក នៅគ្រប់រាជធានី ខេត្ត ដើម្បីចូលរួលរួមជាអ្នកសង្កេតការណ៍ជាតិ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នាពេលខាងមុខ។ លោកជំទាវប្រធាន បានមានប្រសសន៍បន្តថា៖ ក្រៅពីការងារសង្គម និងការងារមនុស្សធម៌, កន្លងមកសហភាពសហព័ន្ធយុវជនកម្ពុជា ក៍បានចូលរួមសង្កេតការណ៍ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការងារបោះឆ្នោតជាច្រើនទៀត រួមមាន ការងារបោះឆ្នោតឆ្នាំ២០១៣ ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧ និង ការងារបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ផងដែរ។ លោកជំទាវ បាន ស្រីមុំ ក៍បានផ្តាំផ្ញើដល់ប្អូនៗយុវជន ស.ស.យ.ក ខេត្ត និងសមាគមន៍នារីកម្ពុជាដើម្បីអភិវឌ្ឍន៍ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះដែរនោះ ត្រូវយកចំណេះដឹងដែលបានសិក្សារៀនសូត្រទៅអនុវត្តអោយទទួលបានលទ្ធផលល្អប្រសើ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៦ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ ដែលជាចំណែកកសាងកម្ពុជាមួយ ប្រកបដោយ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនៈភាពសង្គម ជាពិសេស ត្រូវអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាទៅតាមអ្វីជាសិទ្ធិ និងកតព្វកិច្ចជាប្រជាពលរដ្ឋល្អ។
បើតាមរបាយការណ៍របស់លោក នាក់ ណាង តំណាងដែលជាគ្រូឧទ្ទេស បានឱ្យដឹងថា៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិនេះ ចំនួន ៣វគ្គមកហើយ ដោយផ្តោតទៅលើមុខជំនាញដូចជា៖ ក្រមសីសធម៌សម្រាប់អ្នកសង្កេតការណ៍, នីតិវិធីនិងដំណើរការនៃការបោះឆ្នោត, របៀបធ្វើរបាយការណ៍និងទិដ្ឋាការធ្វើដំណើរ, របៀបឃ្លាំមើលដំណើរការបោះឆ្នោតនិងរាប់សន្លឹកឆ្នោត និងមានការសំដែង Play Role (ធ្វើត្រាប់បង្ហាញពីដំណើរការបោះឆ្នោត) ដោយមានគ្រូឧទ្ទេសនាម ចំនួន ៦នាក់ ហើយនៅវគ្គទី៣ នេះ មានអ្នកសង្កេតការណ៍ជាយុវជន សសយកខេត្ត ចំនួន ២៣៦នាក់ និងសមាគមន៍នារីកម្ពុជាដើម្បីអភិវឌ្ឍន៍ខេត្ត ចំនួន ១១២នាក់ សរុបចំនួន ៣៤៨នាក់ ដោយទទួលបានការឧបត្ថម្ភទាំងស្រុងពីសំណាក់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត៕ វួច ពឿន