(18-07-2015) ប៉ៃលិន៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក ឌឹន គឹម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះពង្រឹងសង្កាត់ទួលល្វា ព្រះតេជគុណ សាន់ លី ព្រះមេគនធម្មយុត្តិកនិកាយ ខេត្តប៉ៃលិនជាចៅអធិការវត្តសន្តិមារាម(ហៅវត្តអូរច្រារ) និងជាប្រធានមូលនិធិសាលាគណធម្មយុត្តិកនិកាយ និងក្រុមការងារមួយចំនួនទៀតបាននាំយកអំណោយចែក ជូនប្រជាពលរដ្ឋក្រីក្រចំនួន៨គ្រួសារគឺនៅភូមិទួលនិម្មិត៤គ្រួសារនិងភូមិថ្មីចំនួន៤គ្រួសារ ។
ព្រះតេជគុណ សាន់ លី ចៅអធិការវត្តអូរច្រារ និងជាប្រធានមូលនិធិសាលាគណធម្មយុត្តិកនិកាយបានមានសង្ឃដិកាថាៈ មូលនិធិសាលាគណធម្មយុត្តិកនិកាយបានសហការជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វានិងអាជ្ញាធរចុះស្រង់ឈ្មោះប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានក្នុងសង្កាត់ទួលល្វាដើម្បីជួយពួកគាត់ទៅតាមលទ្ធភាពជាក់ស្តែង។ដោយពិនិត្យឃើញបងប្អូនប្រជាពលរដ្ឋទាំង៨គ្រួសារមានជីវភាពខ្វះខាតខ្វះលទ្ធភាពប្រកបរបរទទួលទាន ព្រះអង្គមានគៀរគរមូលនិធិសាលាគណទាំង៣វត្ត គឺវត្តអូរច្រា វត្តអូរប្រើស និងអូររអិលរួមចំណែកជាមួយក្រុមការងារចុះជួយសង្កាត់ទួលល្វាដើម្បីចែលរំលែកជូនបងប្អូនកំពុងខ្វះខាតនៅពេលនេះ។
លោក ឌិនគីម ប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វាបានមានប្រសាសន៍ថាៈគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន បានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយជំរុញដល់មន្ត្រីគណបក្សថ្នាក់ក្រោមចុះសាកសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាតជាបន្ត បន្ទាប់មិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់អត់បាយមិនបានដឹងនោះទេ។ជាក់ស្តែងពេលនេះគ្រាន់តែទទួលព័ត៌មានពីមូលដ្ឋានភ្លាម ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានចាត់ឲ្យក្រុមការងារនាំអំណោយចែកជូនបងប្អូនតែម្តង បើទោះបីអំណោយនេះវាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែអាចដោះស្រាយបានមួយរយះធំដើម្បីផ្តល់ឱកាសបងប្អូនបង្កបង្កើនផលដាំដំណាំផ្សេងៗលក់ដូរចិញ្ចឹមជីវិតបន្តទៀត។ឆ្លៀតឱកាសនោះលោកឌិនគឹម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នា ព្រោះថាពេលបោះឆ្នោតខាងមុខគេយកអត្តសញ្ញាណប័ណ្ណធ្វើជាឯកសារផ្លូវការសម្រាប់បោះឆ្នោត។
អំណោយចែកជូនបងប្អូនទាំង ០៨គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ៥០kg មី០២កេះ ទឹកត្រី០១យួរ ស្ករស០៣kg ទឹកដោះគោ០២កំប៉ុង តែ០៥កញ្ចប់ ទឹកក្រូច០១ដប និងថវិកា២០ម៉ឺនរៀល។
[youtube id= “yLgcPAQL-RE”]