ឯកឧត្តម កើត សុធា អញ្ជើញឃោសនារកសំលេងឆ្នោតនៅភូមិព្រៃសន្ទះ


ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម កើត សុធា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន រួមនឹងក្រុមការងារ បានអញ្ជើញឃោសនារកសំលេងឆ្នោត និងបង្រៀនប្រជាពលរដ្ឋគូសលើសន្លឹកឆ្នោត នៅភូមិព្រៃសន្ទះ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម កើត សុធា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ប្រទេសជាតិយើងមានសុខ សន្តិភាព មានការរីកចំរើនទៅមុខជាលំដាប់ ,ជីវភាពប្រជាពលរដ្ឋក៏មានភាពសំបូរ សប្បាយពីមួយឆ្នាំទៅមួយឆ្នាំ។ ទាំងនេះគឺដោយសារការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពប៉ិនប្រសប់ ភាពឆ្លាតវៃរបស់ថ្នាក់ដឹកនាំយើង។ ឯកឧត្តមបានបន្តថា ៖ គណបក្សប្រជាជន គឺនៅរួមសុខ រួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ គណបក្សប្រជាជនគឺជួយបងប្អូនប្រជាពលរដ្ឋដោយ​គ្មានការរើសអើងទោះបីមាននិន្នាការនយោបាយខុសគ្នាក៏ដោយ។ គណបក្សប្រជាជនឈ្នះ គឺប្រជាពល​រដ្ឋឈ្នះទាំងអស់គ្នា។ ពុកម៉ែបងប្អូន ប្រជាពលរដ្ធចងចាំច្បាស់ថា ទីណាមាន​ការ​លំបាក ទីនោះមានវត្តមានគណបក្សប្រជាជន​ ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវមានការជឿជាក់ នឹងបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជន លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោតទី ២៩ កក្កដា ២០១៨​ ៕ វួច ពឿន