ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំអូរអណ្តូងប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត


(18-07-2015) ប៉ៃលិន៖ ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ ឯកឧត្តម​ កើត​ សុធា​ សមា​ជិក​គណៈ​កម្មាធិការ​កណ្តាល​ និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​  ឯកឧត្តម​ ឡី​ ចាន់ឆាយ ​សមា​ជិក​គណ​កម្មាធិការ​កណ្តាល​និង​ជា​អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​  ព្រម​ទាំង​ក្រុម​ការ​ងារ​បក្ស​ចុះ​ជួយ​ឃុំ​អូរ​អណ្តូង​ បាន​ជួប​ប្រជុំ​ជា​មួយ​សមាជិក​ សមាជិការ​បក្ស​ មក​ពី​ភូមិ​នានា​នៅ​ក្នុង​ឃុំ​អូរ​អណ្តូង​ ចំនួន​ ៣០០នាក់ ​ដើម្បី​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ និង​ច្បាប់​ស្តី​ពី​ការ​ជ្រើស​តាំង​តំណាង​រាស្រ្ត ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

លោក​ ហ៊ឹម​ ឃ្លឿ​ មេឃុំ​ អូរ​អណ្តូង​ បាន​រាយការណ៍​អោយ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០១៥​ រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចកក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​នូវ​ផ្លូវលំ​ចំនួន​២ ខ្សែ​ ដែល​ខ្សែទី១​ មាន​ប្រវែង​ មាន​ប្រវែង​៧០០០ម៉ែត្រ ​ក្រាល​គ្រួសក្រហម​, មាន​សំណង់លូ​ ៧កន្លែង​លូប្រអប់ ​៣កន្លែង ,​លាតសន្ធឹង​ចាប់​ពី​ភូមិ​ទឹក​ចេញ​ដល់​ភូមិអូរ៧៥​ ។ ខ្សែទី២​ ប្រវែង​ ៧៥៥០ម៉ែត្រ ​ក្រាលគ្រួស​ក្រហម​ចាប់ពី​ភូមិ​អូរទឹក​ភ្លាវ​ ដល់​ភូមិ​អូរ៧៥​ ។

បន្ទាប់​ពី​ លោក ​ឈាន​ ចាន់រឹទ្ធ​ និង​លោក​ យឹម​ ភារុណ​ បាន​អាន​ច្បាប់​ស្តី​ពីការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ និង​ច្បាប់​ស្តី​ពីការ​ជ្រើស​តាំង​តំណាង​រាស្រ្ត​ រួច​មក​ ឯកឧត្តម​ ឡី ​ចាន់ឆាយ​ អនុ​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា​ យើង​ជា​សមា​ជិក សមា​ជិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​  ត្រូវ​អនុវត្ត​អោយ​បាន​នូវ​សេចក្តី​ប្រកាស​រួម​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្រ្គោះ​ជាតិ​ គឺទី១​-ស្មោះ​ត្រង់​នឹង​គ្នា ​យក​វប្បធម៌​សន្ទនា​​ធ្វើ​ជា​មូល​ដ្ឋាន​ ក្នុង​ការ​ពិភាក្សា​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​នូវរាល់​បញ្ហា​ជាតិ​ និង​សង្គម​ ដែល​ភាគី​ទាំង​ពីរ​អាច​មាន​ទស្សនៈ​មិន​ទាន់​ស្រប​គ្នា​។ ទី២​ គោរព​ និង​អោយ​តំលៃ​គ្នា​ទៅវិញ​ ទៅ​មក​ ។ ទី៣ ​ជៀស​វាង​អោយ​ខាង​តែ​បាន​នូវ​ការ​ញុះ​ញង់​ ការ​លាប​ពណ៌​គ្នា ​ការ​ប្រើ​ពាក្យ​អសុរោះ​ និង​ការ​ជេប្រមាថ​គ្នា ​ដូច​ជា​ប្រើ​ពាក្យ​ អាក្បាល​យួន​ខ្លួន​ខ្មែរ​  អាក្បត់​ជាតិ ​ អាលក់​ជាតិ  អាមេ​ចោរ​ អាកូន​ចោរ​ជាដើម​។ ទី៤​ ជៀស​វាង​ការ​គំរាម​​កំហែង​ ការបំភ័យ​តាម​គ្រប់​រូប​ភាព​ដូច​ជា​ប្រើ​ពាក្យ​ចាប់​ដាក់​គុក​សង្រ្គាម​នឹង​កើត​ឡើង​ជា​ដើម។ ​ទី៥ ​លុប​បំបាត់​​ចោល​នូវ​គំនិត​នៃ​ការ​គុំគួន​ សង​សឹក​គ្នា ​បញ្ចប់​នូវ​នយោ​បាយ​ទឹក​ឡើង​ត្រី​ស៊ីស្រមោច​ ទឹក​ហោច​ ស្រមោច​ស៊ីត្រី​។ ទី៦ ​លុប​បំបាត់​ចោល​នូវន​យោបាយ​ប្រកាន់​ពូជ​សាសន៍ ​និង​នយោ​បាយ​ជ្រុល​និយម។​ទី៧​ អប់រំ​ណែនាំ​ជា​ប្រចាំ​ដល់​មន្រ្តី​គណ​បក្ស​ សមា​ជិក​ សមាជិកា និង​អ្នក​គាំទ្រ​បក្ស​រៀង​ខ្លួន​ចាប់​តាំង​ពីថ្នាក់​ជាតិ​ ដល់​ថ្នាក់​មូល​ដ្ឋាន ​អោយ​អនុ​វត្ត​ខ្លឹម​សារ​ខាង​លើនេះ​អោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។

ឯកឧត្តម ​កើត​ សុធា​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជា​គណ​បក្ស​ធំ  រឹង​មាំ ​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​ បាន​ដឹក​នាំ​កសាង​ប្រទេស​បន្សល់​ទុក​នូវ​សមិទ្ធិផល​និង​ស្នាដៃ​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ​យើង​ដូច្នេះ​ការ​ជឿ​ជាក់​ដង្ហែរ​តាម​ការ​ដឹក​នាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​សមាជិក​សមាជិកា។​ ឯកឧត្តម​បាន​បន្ត​ថា ​ក្នុង​នាម​ជា​សមាជិក​សមាជិកា​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​  ត្រួវ​ទទួល​ស្គាល់​ពី​សមិទ្ធិផល​ដែល​គណ​បក្ស​សម្រេច​បាន​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​  និង​ការ​ថែ​រក្សា​សន្តិភាព​ សន្តិ​សុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​សង្គម​ជាតិ​។ឯកឧត្តម​បាន​បន្ត​ទៀតថា ​ ប្រជា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូល​រួម​អនុវត្ត​គោល​យោបាយ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព  ទប់​ស្កាត់​ការ​ចរាចរណ៍ ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន  ​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ក្មេង​ទំនើង​ជា​ដើម​កុំ​អោយ​កើត​មាន​នៅ​ក្នុង​ភូមិ​ ឃុំ ​របស់​យើង​ និង​ត្រូវ​អនុវត្ត​កត្វ​កិច្ច​ប្រជា​ពល​រដ្ឋ​អោយ​បាន​ត្រឹម​ត្រូវ​ ដោយ​នាំ​គ្នា​ធ្វើ​សំបុត្រ​កំណើត  ​សៀវ​ភៅគ្រួសារ​  និងអត្ត​សញ្ញាណប័ណ្ណ​អោយ​បាន​គ្រប់ៗ​គ្នា។ ឯកឧត្តម​ក៏​បាន​ណែ​នាំ​ដល់​អជ្ញាធរ​ភូមិ​ ឃុំ​សង្កាត់​ ត្រូវ​ ស្រុក​យក​ចិត្ត​ទុក​ដាក់​បំរើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​អោយ​បាន​ល្អ ​ដោយ​មិន​ប្រកាន់​និន្នាការ​គណៈ​បក្ស​នយោបាយ​អ្វី​ឡើយ។

18-07-2015-022 18-07-2015-020 18-07-2015-021 18-07-2015-019 18-07-2015-024 18-07-2015-017 18-07-2015-023  18-07-2015-016

[youtube id= “K8li_DLqIws”]