(17-03-2017) ប៉ៃលិន៖ រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា ព្រមទាំងក្រុមការងារ បានអញ្ជើញប្រជុំជាមួយប្រធានក្រុមបក្សភូមិ បក្សសង្កាត់ ដើម្បីជំរុញដល់ការងារគណបក្សនៅមូលដ្ឋាន ជាពិសេស គឺត្រូវ លើកយកការលំបាក និងបញ្ហាប្រឈម ក្នុងការអនុវត្តការងារគណបក្ស នាពេលកន្លងមក, ហើយត្រូវយកចិត្តទុក្ខដាក់ដោះស្រាយរាល់បញ្ហាកង្វល់នានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលទទួលខុសត្រូវ។
ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ សង្កាត់បរយ៉ាខា បានមានប្រសាសន៍កោតសរសើដល់ក្រុមកាងារនៅថ្នាក់មូលដ្ឋាន ភូមិ ឃុំ ទាំងអស់ ដែលបានខិតខំធ្វើការងារយ៉ាងសកម្មជាមួយប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន ដែលធ្វើឱ្យពួកគាត់កាន់តែមានទំនុកចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជាជារៀងរហូត។ ឯកឧត្តមក៍បានមានប្រសាសន៍ជំរុញដល់ក្រុមការងារគណបក្សយើ់ងទាំងអស់ ត្រូវយកចិត្តដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលខ្លួនទទួលខុសត្រូវ ហើយបើមានបញ្ហាអ្វី? ឬសំនូមពរអ្វី?ពីប្រជាពលរដ្ឋ យើងត្រូវរួមគ្នាដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវពង្រឹង និងពង្រីកសមាជិកបក្ស ប្រកបដោយទំនុកចិត្ត និងការជឿជាក់ ពីព្រោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ជិតចូលមកដល់គឺនៅឆ្នាំ២០១៧នេះ ដូច្នេះយើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីយកប្រៀបឈ្នះ ពីព្រោះគណបក្សប្រជាជនកម្ពុជាយើង តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
[youtube id= “S72ajXm_V5A”]