រដ្ឋបាលខេត្តប៉ៃលិន ប្រជុំពង្រឹងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់ថ្នាក់ជាតិ និងផែនការរៀបចំបុណ្យចូលឆ្នាំប្រណៃជាតិខ្មែរ


(16-03-2017) ប៉ៃលិន៖ រសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិនមានរៀបចំប្រជុំពិនិត្យលទ្ធផលអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១  និងផែនការរៀបចំបុណ្យចូលឆ្នាំប្រណៃជាតិខ្មែរ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្តផងដែរ។

ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការអនុវត្តន៍ផែនការលុបបំបាត់គ្រឿងញៀនអោយបាននៅទូទាំងប្រទេស ហើយសម្រាប់លទ្ធផលអនុវត្តន៍ផែនការកន្លងមកនេះគឺគណៈបញ្ជាការត្រួតពិត្យគ្រឿងញៀនរាជធានី-ខេត្ត និងគណៈកម្មការចម្រុះទាំងអស់ មានឆន្ទះមោះមុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំអនុវត្តន៍ផែនការបង្រ្កាប គ្រឿងញៀនធ្វើអោយសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានថយចុះ។ជាក់ស្តែងនៅខេត្តប៉ៃលិនសមត្ថកិច្ចជំនាញពាក់ព័ន្ធបានធ្វើសកម្មភាពស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់ ហើយនៅតែដំណើរការសកម្មភាពនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តមបានសំណូមពរដល់ថ្នាក់ដឹកនាំនៅតាមមន្ទីរ ស្ថាប័ន អង្គភាព ជុំវិញខេត្ត ត្រូវអនុវត្តន៍ផែន​ការត្រួតពិនិត្យដល់មន្រ្តីនិង បុគ្គលិករបស់ខ្លួនអោយបានគ្រប់ៗគ្នា ដើម្បីលុបបំបាត់ សារធាតុញៀកុំអោយមាននៅក្នុងអង្គភាពជាដាច់ខាត។ទន្ទឹមនេះមន្ត្រីត្រួតពិនិត្យគ្រឿងញៀន ត្រូវរៀបចំចុះវិធានការរដ្ឋបាលផ្សព្វផ្សាយ និង បិទប្រកាសខ្លឹមសារផ្សព្វផ្សាយស្តីពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រាជរដ្ឋាភិបាលនៅតាមសាលារៀន និងកន្លែងសេវា សំខាន់ៗមួយចំនួនដូចជា ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកំសាន្ត ភោជនីយដ្ឋាន  ផងដែរ។

ចំពោះផែនការរៀបចំពិធីបុណ្យចូលថ្មីប្រពៃណីជាតិខាងមុខនេះ ឯកឧត្តម កើត សុធា បានលើកឡើងថាៈដើម្បី​ត្រៀមរៀបចំ​អបអរសាទរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងឲ្យមាន​ភាពរលូន ប្រ​ព្រឹត្តទៅ​​ប្រកប​ដោយ​បរិយាកាសសប្បាយ​រីករាយ និងមានសន្តិសុខសុវតិ្តភាពល្អជូនប្រជាពលរដ្ឋកំសាន្ត​ផងនោះ គ្រប់​​​​​អង្គភាព មន្ទីរ ស្ថាប័ន​ជំ​វិញ​ខេត្ត​ត្រូវ​មានកិច្ចសហការគ្នាឲ្យល្អ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធ​កង​កម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទត្រូវ​រៀប​ចំផែនការការពារសន្តិសុខឲ្យបានម៉តចត់ដោយដាក់កម្លាំងការពារគោលដៅសំខាន់ៗទាំងក្នុងទីប្រជុំជន និងនៅតាមរម្មណីយដ្នាននិងនៅតាមដងផ្លូវសាធារណះ ដើម្បី​ ធានា​ដល់សុវតិ្តភាពជូន​​ប្រជា​​​​ពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិដែលបានមកលេង កំសាន្តខេត្តប៉ៃលិនក្នុង​ពិធី​បុណ្យ​ឲ្យមានភាពសប្បាយរីករាយ ជាពិ​សេស​​សម​ត្ថ​កិច្ច​​​​នគរ​បាល​​នៃស្នងការនគរបាលខេត្តប៉ៃលិនទទួល​បន្ទុក​ផែ្នកសណ្តាប់ចរាចរណ៍ ត្រូវ​យក​ចិត្តទុក​ដាក់​រៀប​ចំ​សណ្តាប់​ធ្នាប់ចរាចរណ៍​នៅតាមដងផ្លូវ​ក៏ដូច​ជានៅតាមរម្មណីយ៍​ដ្ឋាននានា​ក្នុងខេត្ត​ឲ្យបានល្អ ទប់ស្កាត់ការលេងស៊ីសង លេងគប់ទឹក​ប៉ាត​ម្សៅដែលនាំបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ឯក​ឧត្តម​បាន​បន្ត​ថា គ្រប់បណ្តាមន្ទីរអង្គភាព​ស្ថាប័ន​ជុំវិញខេត្ត ស្រុក ក្រុង ​ឃុំ/សង្កាត់ ត្រូវ​បំផុសដល់​ប្រជាពល​រដ្ឋ​​ក្នុងមូលដ្ឋាន រៀបចំ​ចងទង់ជាតិ ទង់ជ្វា​លា ​បោសសំអាត​អនា​ម័យតាមលំ​នៅ​ដ្ឋាន​ឲ្យ​បាន​ស្អាត​រៀប​រយល្អ និងមានសោភ​ណ្ឌ​ភាពល្អ។ ព្រមជាមួយនេះ​ម្ចាស់​ភោជនីយ៍​​ដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់  ត្រូវរៀប​ចំក្នុងកន្លែង​លក់​ដូរឲ្យមាន​​អនាម័យល្អ​និងតម្លៃ​សមរម្យ​ដើម្បី​ស្វាគមន៍ទទួល​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរ​ជាតិដែល​មក​​​កំសាន្តនៅខេត្តប៉ៃលិន​យើង ដោយ​​អនុវត្ត​តាម​ពាក្យ​ស្លោក​ថា​ ទីក្រុង​ស្អាត រម្មណីយ៍ដ្ឋាន​ស្អាត សេវាល្អ ។  ​នៅតាម​ដងផ្លូវ​សា​ធា​រណៈ​បំពាក់ភ្លើងបំភ្លឺ បដាពាក្យស្លោកអបអរសារទទួលទេវតាឆ្នាំថ្មី និងតាមវត្ត​អារាម​នានា​​ត្រូវរៀប​ចំ​លេងល្បែងប្រជាប្រីយ៍ខ្មែរ កំសាន្តតាម​​ប្រពៃណី​ជាតិ ​និងដាក់ភ្លើងបំភ្លឺ​ឲ្យមាន​ភាពស្រស់អាត  ។

cpp-16-03-2017-001 cpp-16-03-2017-002 cpp-16-03-2017-003 cpp-16-03-2017-004vv

[youtube id= “MkZPIU6RA-g”]