មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិនបារព្ធទិវាវប្បធម៌ជាតិ ៣មិនា លើកទី១៩ ឆ្នាំ២០១៧ ក្រោមប្រធានបទ (យុវជនដើម្បីវប្បធម៌)


( 14-03-2017) ប៉ៃលិន៖ នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ បានរៀបចំ ​ប្រារព្ធពិធី ទិវាវប្បធម៌ជាតិ​ ៣មិនា​ លើកទី១៩ ឆ្នាំ២០១៧ក្រោម​ប្រធាន​បទ​(យុវជនដើម្បីវប្បធម៌)​ ដែលពិធីនេះ ស្ថិតក្រោមវត្តមាន លោកជំទាវ នេត្រ ភូមារី អនុរដ្ឋលេខា​ធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងលោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន ។

លោក លឹម ប៊ុនហេង ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានអោយដឹងថា៖  ព្រះ រាជណាចក្រកម្ពុជាជាប្រទេសមួយសំបូរទៅដោយ​ប្រាង្គប្រាសាទបុរាណ អាគារប្រវត្តិ​សាស្រ្ត ស្ថានីយ៏បុរាណ រមណីដ្ឋានបុរាណវិទ្យា រមណីដ្ឋានធម្មជាតិ ជាផ្នែកមួយនៃ​បេតិកភណ្ឌរូបី ដែលមានច្រើនទំរង់ដូចជា៖រឿង ព្រេងបុរាណ ចម្រៀងបុរាណ របាំ ល្ខោន តន្រ្តី សម្ភារៈប្រើប្រាស់ ទំនៀមទំលាប់ ប្រពៃណី។ ដូច្នេះយុវជន​ជំនាន់​ក្រោយៗ​ត្រូ​វ​ចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍន៏សម្បត្តិបេតិកភណ្ឌ ស្របតាមគោលនយោ​បាយ​ជាតិ លើវិស័យវប្បធម៌​ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ស្មារតីប្រជាជន មហាជន ពិសេសយុវជនដែលជាអ្នកបន្តវេនតទៅថ្ងៃអនាគត់។

លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិន​បានមានប្រសាសន៏​ថា៖ទិវាវប្បធម៌​ជាតិ ៣មិនា លើកទី១៩​ឆ្នាំ​២០១៧​នេះគឺជាទិសដៅដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល​កម្ពុជាតែងតែយកចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏សម្បូរណ៏បែប សម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវា​បង្កើត​​នូវសេចក្តីស្រលាញ់ ព្រមទាំងលើកកំពស់តម្លៃវសីលធម៌ ក្នុងន័យបណ្តុះ​បណ្តាល​ស្មារតីអោយសកម្ម ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ ទាំងបេតិកភណ្ឌ​វប្បធម៌​រូបីយ៏ និងបេតិកភណ្ឌវប្បធម៌អរូបីយ៏ អោយបានស្ថិតស្ថេរគង់វង្សរុងរឿង ថ្កើនថ្កានជាឧត្តម​ប្រយោជន៏នៃជនជាតិ យើង។ ដើម្បីប្រែក្លាយទិវាវប្បធម៌ជាតិ ៣មិនា ក្រោមប្រធានបទ(យុវជនដើម្បីវប្បធម៌ជាតិ)នេះអោយមានខ្លឹមសារ និងចលនាផុសផុល​ដល់ប្រជាជន មហាជន ជាពិសេស យុវជនដែលជាទំពាំងស្នងឫស្សី មន្ទីរវប្បធម៌​ត្រូវ​ពង្រឹង​​ពង្រីកលើកកំពស់បំផុសការចូលរួមបង្កើតកម្មវិធីសិល្បៈវប្បធម៌ថ្មីៗ។ ហើយមន្ទីរអង្គភាពនិងអាជ្ញាធពាក់ព័ន្ធត្រូវចូលរួមថែក្សាការពារនូវសម្បត្តិវប្បធម៌ និងចូល​រួមលើកកំពស់វប្បធម៌ សីលធម៌សង្គម តាម រយៈការលើក​ទឹកចិត្តដល់អ្នក​ដែល​មានស្នា​ដៃវប្បធម៌ និងជាពិសេសត្រូវជម្រុញទប់ស្កាត់ វប្បធម៌ពាលា អាវ៉ាសែ ដែលសង្គម​ស្អប់​ខ្ពើបជាដាច់ខាត។

លោកជំទាវ នេត្រ ភូមារី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ  បាន​មាន​ប្រសាសន៏កោតសសើរដល់មន្ទីរ វប្បធម៌ និងវិចិត្រ សិល្បៈ ខេត្តប៉ៃលិនដែល​បាន​ខិតខំ​ប្រឹងប្រែងអនុវត្តការងារ ទៅតាមយុទ្ធសាស្រ្ត បទដ្ធាននានា របស់រាជរដ្ឋាភិបាល​ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានចូលរួមចំណែកការថែក្សាការពារវប្បធម៌ និងចូលរួមលើកកពស់តម្លៃវប្បធម៌អោយកាន់តែល្អថែមទៀត។លោកជំទាវបន្តថា៖ រាជ​រដ្ឋាភិបាលកម្ពុជានិតិកាលទី៥ នៃរដ្ឋសភាដែលមានសម្តេចអគ្គ មហាសេនាបតីតេ ជោ​ហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់លើកស្ទួយ វិស័យវប្បធម៌ ដោយសម្រេច​កំណត់យកប្រធានបទ(យុវជន ដើម្បីវប្បធម៌ជាតិ) ក្នុង គោល​បំណងធ្វើអោយ​ប្រជាជន​មហាជន ពិសេសយុវជនទាំងអស់ត្រូវបង្កើននូវការដឹងគុណចំពោះបុព្វការីជន ដែលបាន​ខិតខំ​ប្រឹងប្រែងកសាងសម្បត្តិវ​ប្បធម៌ដ៏សប្បូរបែបប្រកបដោយសក្តានុពលភាព ក្នុងការរួម​ចំណែកក្នុងការអភិវឌ្ឍន៏សង្គម និងភាពសុខសាន្តរបស់ប្រជាជន ។ដូច្នេះ​យុវជន​ត្រូវតែស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ ត្រូវស្គាល់ពីតំលៃ​វប្ប​ធម៌​អោយ​ច្បាស់ក្នុងន័យ ថែរក្សាការពារអោយ​បានគង់វ​ង្ស។ទន្ទឹម​នេះគ្រប់ស្ថាប័នពាក់ព័ន្ធអាជ្ញាធដែនដីអង្គការជាតិអន្តរជាតិនិងវិស័យឯកជននានាក្នុងខេត្តប៉ៃលិនទាំងអស់មត្តារួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុជនដែលជាអ្នកបន្តវេន អោយមាន​ការចូលរួមដោយស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិខ្លួនទាំងវ័យកុមាររហូតដល់យុវវ័យដើម្បីធ្វើអោយសិល្បៈវប្បធម៌យើងមាននិរន្តភាពក្នុងផ្នត់គំនិតយុវជននិងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ(អប់រំដើម្បីវប្បធម៌) និង(វប្បធម៌ដើម្បីអប់រំ)។

ក្នុងឱកាសនោះដែរលោកជំទាវក៏បានឧបត្ថម្ភសៀវភៅ ប៊ិចដល់សិស្សានុសិស្សចំនួន១៥០នាក់ក្នុងមម្នាក់ៗសៀវភៅ១ក្បាល ប៉ិច១ និងថវិកា៥០០០រៀល យាយជីតាជីចំនួន១០នាក់ក្នុងម្នាក់ៗទទួលករណាត់ស១ដុំ ថវិកា១ម៉ឺនរៀល  ប្រគេនព្រះសង្ឃ១០អង្គ ក្នុង១អង្គបច្ច័យ១ម៉ឺនរៀលផងដែរ។

cpp-14-03-2017-001 cpp-14-03-2017-002 cpp-14-03-2017-003 cpp-14-03-2017-004 cpp-14-03-2017-005 cpp-14-03-2017-006 cpp-14-03-2017-007 cpp-14-03-2017-008vv

[youtube id= “wziWh7rEAL8”]