ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនខេត្តជួបសំណេះសំណាលជាមួយក្រុមការងារសាខាក្រុមបក្ស ភូមិបរតាំងស៊ូ ក្នុងសង្កាត់បយ៉ាខា


(18-07-2015) ប៉ៃលិន៖ នៅ​ភូមិ​បតាំង​ស៊ូ​ សង្កាត់​បយ៉ាខា ​ថ្ងៃទី​១៨ ​ខែកក្កដា ​ឆ្នាំ​២០១៥​ ឯកឧត្តម ​កើត​ សុធា​ ប្រ​ធាន​គណ​បក្ស​ប្រជា​ជន​ខេត្ត​ ឯកឧត្តម​ ផាន់​ ចាន់ថុល​ និង​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​បយ៉ាខា​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​ ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ភូមិ​បតាំង​ស៊ូ ​សង្កាត់​បយ៉ាខា​ ក្រុង​ប៉ៃលិន​។

លោក​ ស៊ុន​ យី​ ប្រធាន​មន្ទីរ​បក្ស​ខេត្ត​ និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​បរយ៉ាខា​ បាន​អាន​ប្រកាស​សេចក្តី​សម្រេច​ស្តី​ពី​ការ​បែង​ចែក​សមាស​ភាព​ក្រុម​ការ​ងារ​គណ​បក្ស​ចុះ​ជួយ​ភូមិ​ក្នុង​សង្កាត់​បយ៉ាខា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ណែនាំ​តារាង​បច្ចុប្បន្ន​ភាព​សមាជិក​គណ​បក្ស​និង​ ណែ​នាំ​តារាង​បច្ចុប្បន្ន​ភាព​សមាជិក​យុវ​ជន​គណ​បក្ស​។

ឡាយ​កម​រួម​គ្នា​ដោះ​ស្រាយ​ឲ្យ​ចំគោល​ដៅ​ដែល​ទាំង​អស់​គ្នា​ចង់​បាន​។ឯកឧត្តម​បន្តថាៈ​ កន្លង​មក​ក្រុម​ការងារ​ បាន​ដោះ​ស្រាយ​បញ្ហា​លំបាក​មួយ​ចំនួន​រួច​ហើយ​ ដូច​ជា​បញ្ហា​ទឹក​ និង​ភ្លើង​អគ្គីសនី​ជា​ដើម​ ។ ពេល​នេះ​សូម​បងប្អូន​លើក​ជាមតិ​ និង​យោបល់​អំពី​ការ​ទុក្ខ​លំបាក​ខ្វះ​ខាត​ផ្សេងៗ​ក្នុង​សង្កាត់​ ក៏​ដូច​ក្នុង​ភូមិ​ដែល​កំពុង​ជួប​ប្រទះ​មក​ពិភាក្សា ​ដើម្បី​ដោះ​ស្រាយ​អោយ​បាន​ចំ​គោល​ដៅ ​។​ សំខាន់​ការ​ពង្រីក​សមាជិក​ថ្មី។​បញ្ហា​មួយ​ទៀត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​កម្លាំង​យុវជន​ ព្រោះ​ថា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​បក្ស​ប្រជា​ជន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​កម្លាំង​យុវ​ជន​សម្រាប់​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ ​សង្កាត់​ និង​ការ​បោះឆ្នោត​ជា​សកល២០១៨​ខាងមុខ​ ។ ដូច្នេះ​សូម​លោក​មេភូមិ​ មេ​ក្រុម​ ត្រូវ​ស្រង់​ចំនួន​យុវ​ជន​ដែល​មាន​អាយុ​ចាប់​ពី១៥​ឆ្នាំឡើង​អោយ​បាន​ច្បាស់​លាស់​ហើយ​ចង​ក្រង​ពួក​គេ​អោយ​ទៅ​ជាកម្លាំង​ស្នូល​របស់​បក្ស​យើង​ ។

ឯកឧត្តម​ កើត​ សុធា​ បាន​មាន​ប្រសាសន៍ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជា​គណ​បក្ស​ដឹក​នាំ​រដ្ឋាភិបាល​មាន​ជំហរ​ចាស់​ទុំ ​ហើយ​បង្រួប​បង្រួម​ជាតិ​ រួម​គ្នា​កសាង​អភិវឌ្ឍន៍​ប្រទេស​មាន​ការ​រីក​ចំរើន ​ហើយ​បាន​ខិត​ខំ​ថែ​រក្សា​ការ​ពារ​ សុខ​សន្តិ​ភាព​ជូន​ប្រជា​ពលរដ្ឋ​។ ឯឧត្តម​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពិ​ការ​បោះឆ្នោត​ និង​ច្បាប់​ស្តី​ពី​ការ​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ដែល​ត្រូវ​បាន​កែ​សម្រួល​ថ្មី​ដោយ​គណ​បក្ស​នយោបាយ​ដែល​មាន​អសនៈ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា ។ ចំនុច​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​លើក​ឡើង​មាន​ដូច​ជាៈ ​ក្នុង​ច្បាប់​ថ្មី​នេះ​មាន​ការ​បង្កើត​ចំនួន​កៅអី​ក្នុង​រដ្ឋសភា​ចំនួន​ពីរទៀត​ គឺ​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​សរុប​ចំនួន​១២៥​អសនៈ​នៅ​អណត្តិ​ក្រោយ​ ។ ចំពោះ​ការ​ឃោសនា​បោះឆ្នោត​ គឺ​ប្រព្រឹត​ទៅ​ចំនួន​២១ថ្ងៃ​ និង​បញ្ចប់​ចំនួន​៧​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ ។ ការ​ចុះ​ឈ្មោះ ​និង​ការ​បោះឆ្នោត​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​បង្ហាញ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជា​ឯកសារ​គោល​ ។ ផ្អែក​តាម​ច្បាប់​ថ្មី​ក្នុង​ការ​ឃោសនា​នេះ​គឺ​គណ​បក្ស​និមួយៗ​មិន​ត្រូវ​ ជេរ​គ្នា​ក្នុង​យុទ្ទនា​ការ​ឃោសនា​បោះឆ្នោត​នោះ​ទេ​ ព្រោះ​នឹង​មាន​ការ​ផាក​ពិន័យ​ ដូច្នេះ​សូម​បង​ប្អូន​រក្សា​ឥរិយាបទ​ចាស់​ទុំ​ដើម្បី​ភាព​ថ្លៃ​ថ្នូរ​របស់​យើង​ ។

ក្នុង​ឳកាស​នេះ​ដែរ​ ឯកឧត្តម​បាន​សូម​ស្នើ​អោយ​លោក​ចៅ​សង្កាត់​ និង​មេ​ភូមិ​ភូមិ​ទាំង​អស់​ខិត​ខំ​អោយ​អស់​ពី​លទ្ធភាព​ដើម្បី​ភាព​ជោគ​ជ័យ​របស់​បក្ស​យើង​ ។ រាល់​បញ្ហា​នានា​សូម​បង​ប្អូន​ទាំង​អស់​លើក​ឡើង​ ដើម្បី​ពិភាក្សា ​និង​រក​ដំណោះ​ស្រាយ​ អោយ​បាន​ទាន់​ពេល​វេលា​ ។ ឯកឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​ក្រុម​ការ​ងារ​ទាំង​អស់​ ត្រូវ​ចុះ​ធ្វើ​ការ​ងារ​បក្ស​អោយ​សកម្ម​ថែម​ទៀត​ ពង្រឹង​ការ​ងារ​បក្ស​នៅ​តាម​ភូមិ​ ដើម្បី​ប្រៀប​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​។សូម​លោក​មេ​ភូមិ​ធ្នើ​បច្ចុប្បន្ន​ភាព​យុវ​ជន​ និង​ពង្រឹង​ការ​ងារ​អោយ​បាន​ល្អ ​។ត្រូវ​រៀប​ចំកិច្ច​ប្រជុំ​យុវ​ជន​តាម​ភូមិ​ ដោយ​អប់រំ​បណ្តុះ​បណ្តាល​ពួក​គាត់​អោយ​ចូល​រួម​ជា​មួយ​យើង​គ្រប់​គ្នា​ ព្រោះ​ពួក​គាត់​សុទ្ធ​តែ​ជា​អ្នក​បន្ត​វេណ​ពី​យើង​ ។ ត្រូវ​យក​ចិត្ត​ទុដាក់​ចំពោះ​ការ​ផ្តល់​សេវា​សាធា ​ រណៈ​ជូន​ប្រជា​ពលរដ្ឋ​អោយ​បាន​ល្អ​ ។សូម​ពង្រឹង​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព​ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​និង​លើក​ទឹក​ចិត្ត​ចំពោះ​ប្រជា​ការ​ពារ​ភូមិ​ ។ សូម​ភូមិ​និមួយៗ ​ណែ​នាំ​អោយ​ប្រជា​ពលរដ្ឋ​អោយ​បំពេញ​កតព្វ​កិច្ច​របស់​ខ្លួន​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដូច​ជា​ការ​ចុះ​សំបុត្រ​កំណើត​ សំបុត្រ​អាពាហ៍ពិពាហ៍ ​សៀវភៅ​គ្រួសា​ សៀវភៅ​ស្នាក់​នៅ ​និង​អត្តសញ្ញាណ​ប័ណ្ណ​ជា​ដើម​ ព្រម​ទាំង​ប្រកាស​ពី​តំលៃ​សេវា​ជូន​ជា​សាធារណៈ​ផង​ដែរ ​៕

18-07-2015-001 18-07-2015-002 18-07-2015-003 18-07-2015-004 18-07-2015-006 18-07-2015-007 18-07-2015-008 18-07-2015-009 18-07-2015-010 18-07-2015-011

[youtube id= “BIgBesH-E5Y”]