ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាម័ញ្ញលើកទី៣៤អាណត្តិទី២


​(07-03-2017) ប៉ៃលិន៖ ថ្ងៃទី០៧​ខែ​មិនា ​ឆ្នាំ២០១៧ ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​បាន​បើក​កិច្ច​ប្រជុំ​សាម័ញ្ញ​លើក​ទី៣៤​អាណត្ត​ទី២ ​ ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​ឡី​ចាន់​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​និង​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​។​ កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ឯក​ឧត្តម ​លោក​ជំទាវ ​អភិបាល​រង​ខេត្ត ​លោក​ស្នង​ការ​រង​នគរ​បាល​ខេត្ត​លោក​មេ​បញ្ជា​ការ​រង​កង​រាជ​អារុធ​ហត្ថ​ខេត្ត ​លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ ​លោក​អភិបាល​ក្រុង​ ស្រុក ​ក្រុម​ប្រឹក្សា​ក្រុង ​ស្រុក ​និង​មន្រ្តី​រាជ​ការ​ជា​ច្រើន​រូប​ទៀត​។​

​របៀប​វរៈ​នៃ​កិច្ច​ប្រជុំ​សាម័ញ្ញ​លើក​ទី៣៤​ អាណត្ត​ទី២ ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​នេះ​  ​ មាន​៖​ ទី១ ​ពិនិត្យ ​និង ​អនុម័ត្ត​លើរ​បៀបវរៈ​នៃ​កិច្ច​ប្រជុំ​សាម័ញ្ញ​លើក​ទី៣៤ ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​។​ ​ទី២ ​ពិនិត្យ ​និង ​អនុម័ត្ត​លើ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​សាម័ញ្ញ​លើក​ទី៣៣ ​អាណត្ត​ទី២​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ ។ ​ទី៣ ​ពិនិត្យ​ និង​អនុម័ត្ត​លើ​របាយ​ការណ៍​ប្រចាំ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៧​ របស់​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន ​និង​ ទី៤ ​គឺ​បញ្ហា​ផ្សេងៗ​។​

​កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ព្រឹក​តាម​របៀប​វរៈ​នៃ​កិច្ច​ប្រជុំ​ដែល​បាន​កំណត់​ ហើយ ​បន្ទាប់​ពី​លោក​ ហែម​ ឬទ្ធី​ នាយក​រដ្ឋ​បាល​សាលា​ខេត្ត​ប៉ៃលិន​បាន​អាន​របាយ​ការណ៍​បូក​សរុប​លទ្ធ​ផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ​របស់​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​រួច​មក​ ក្រុម​ប្រឹក្សា​ខេត្ត​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត ​ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ និង​ជំរុញ​អោយ​គណ​អភិ​បាល​បន្ត​ដោះ​ស្រាយ​អោយ​បាន​ល្អ​ប្រសើរ​ជូន​ប្រជា​ពល​រដ្ឋ​យើង ​ដូច​ជា​៖ ​ទី១​សំរួល​ការ​ចេញ​ចូល​របស់​ប្រជា​ពល​រដ្ឋ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ​ដែន​កម្ពុជា​-​ថៃ ​ខេត្ត​ប៉ៃលិន​អោយ​មាន​ភាព​ងាយ​ស្រួល​។ ​ទី២​ទំនាក់​ទំនង​ជា​មួយ​ម្ចាស់​សៃឡូ​នានា​ នៅ​ក្នុង​ខេត្ត​ ដោះ​ស្រាយ​បញ្ហា​ខ្លឹន​ស្អុយ​ចេញ​ពី​សៃឡូ ​ដែល​បង្ក​ផល​ប៉ះ​ពាល់ ​សុខ​ភាព​ ប្រជា​ ពល​រដ្ឋ​។ ​ទី៣ ​បន្ត​ទប់​ស្កាត់​បញ្ហា​ជួញ​ដូរ ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​នៅ​តែ​បន្ត​កើត​មាន​ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​របស់​យើង​។ ​ទី៤ ​បន្ត​រឹត​បណ្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ​តែ​មិន​ត្រូវ​ យក​ លុយ​ ពី​ប្រជា​ពល​រដ្ឋ​ដែល​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​នោះ​ឡើយ​។​

​ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ ថ្លែង​ អំណរ​គុណ ​និង​ទទួល​យក​នូវ​សំណូម​ពរ​មួយ​ចំនួន ​ដែល​បាន​ស្នើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ខេត្ត​ ដើម្បី​ដាក់​ក្នុង​ផែន​ការ​អនុវត្ត​នៅ​ក្នុង​ខែ​បន្ទាប់​ទៀត​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍ថា​ បញ្ហា​មួយ​ចំនួន​ដែល​ក្រុម​ប្រឹក្សា​ខេត្ត​បាន​លើក​ឡើង ​គឺ​គណ​អភិបាល​ខេត្ត​កំពុង​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ អនុវត្ត​យ៉ាង​សស្រាក់​សស្រាំ ​ជូន​ប្រជា​ពល​រដ្ឋ​យើង ​ដូច​ជា​បញ្ហា​ការ​បង្កា​ទប់​ស្កាត់​ ការ​បង្រ្កាប ​ការ​ជួញ​ដូរ ​ប្រើប្រាស់​គ្រឿង​ញៀន,​ ការ​ផ្សព្វ​ផ្សាយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ បញ្ហា​ប្រជា​ពល​រដ្ឋ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ជា​ដើម​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ យើង​មាន​ការ​សហការ​ល្អ​ជា​មួយ​ភាគី​ថៃ ​ក្នុង​ការ​បញ្ជូន​អ្នក​ជំងឺ​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ ​ដោយ​ម៉ោង​ណា ​ពេល​ណា​ក៏​បាន​ដែរ ​អោយ​តែ​មក​ទំនាក់​ទំនង​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំដែន​ខេត្ត​ប៉ៃលិន​។​ ប៉ុន្តែ​បើ​អ្នក​ជំងឺ​ដែល​មិន​មែន​ត្រូវ​សង្គ្រោះ​បន្ទាន់​ទេ​ គឺ​ត្រូវ​មក​ទំនាក់​ទំនង​រយៈ​ពេល​២​ឬ​៣ ​ថ្ងៃ​ជា​មុន​សិន​។​

cpp-07-03-2017-001 cpp-07-03-2017-002 cpp-07-03-2017-003 cpp-07-03-2017-004vv

[youtube id= “7Lhc926ML5w”]