លោកស្រី សៀង សុលីដា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ជំនួសលោកស្រី ឡុង សុឃាវី ចូលនិវត្តន៍


(06-03-2017) ប៉ៃលិន៖ ​ថ្ងៃទី​០៦ ​ខែមិនា ​ឆ្នាំ​២០១៧ ​នៅ​សាលា​ខេត្ត​ប៉ៃលិន​ មាន​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ប៉ៃលិន​ ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​ ប៊ុន ​ពុទ្ធី​ អនុ​រដ្ឋលេខា​ធិការ​ក្រសួង​កិច្ច​ការ​នារី​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន ​ ឯក​ឧត្តម ​ឡីចាន់ ​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ ​មន្ត្រី​រាជ​ការ​ លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ ផង​ដែរ​។​

​បន្ទាប់​ពី​លោក​ស្រី​ឡុង​ សុឃាវី ​អតីតៈ​ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ប៉ៃលិន​បាន​អាន​របាយ​ការណ៏​លទ្ធ​ផល​ការងារ​ដែល​មន្ត្រី​នៃ​មន្ទីរ​កិច្ច​ការ​នារី​បាន​ខិត​ខំ​អនុវត្ត​ការងារ ​លើក​កំពស់​ស្ត្រី ​ទប់​ស្កាត់​អំពើ​ហឹង្សា​លើ​ស្ត្រី​និង​កុមារ​ រួច​មក​លោក ​យិន​ កន្និការ ​ប្រធាន​នាយក​ដ្ឋាន​បុគ្គលឹក​នៃ​ក្រសួង​កិច្ច​ការ​នារី​បាន​ អាន​សេចក្តី​ប្រកាស​របស់​ក្រសួង​កិច្ច​ការ​នារី ​លេខ​ ២៦០ ​ត្រូវ​បាន​តែង​តាំង ​លោក​ស្រី ​សៀង​ សុលីដា ​ បច្ចុប្បន្ន​ជា​អនុ​ប្រធាន​មន្ទីរ ​ទៅ​ជា​ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ជំនួស ​លោក​ស្រី ​ឡុង​ សុឃាវី ​ចូល​និវត្តន៍​។​

​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ថាៈ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុវត្ត​គោល​នយោ​បាយ​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ ​និង​មុខ​ងារ​សាធារណៈ​នៅ​តែ​ជា​អទិ​ភាព​ក្នុង​ដំណើ​ការ​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ទៀត​ប្រកប​ដោយ​រលូន​ល្អ ​និង​រីក​ចំរើន​ជា​លំដាប់​ដោយ​មាន​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជ​ការ​ស៊ីវិល​និង​ច្បាប់​គោល​មួយ​ចំនួន​ទៀត​។​ ដូច្នេះ​ប្រធាន​មន្ទីរ​ដែល​បាន​តែង​តាំង​ថ្មី​នេះ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ ត្រូវ​មាន​​ការ​ទទួល​ខុស​ត្រូវ​ មាន​តម្លា​ភាព​មាន​សាមគ្គី​ភាព​ និង​ត្រូវ​បន្ត​សិក្សា​ស្រាវ​ជ្រាវ​រក​នូវ​ប្រភព​ឯក​សារ​ លិខិត​បទ​ដ្ឋាន​នានា​ យក​មក​ធ្វើ​ការ​បណ្តុះ ​បណ្តាល​បង្កើន​សមត្ថ​ភាព​ក្នុង​វិជ្ជា​ជីវៈ​សំដៅ​អោយ​អង្គ​ភាព​របស់​ខ្លួន​ដំណើរ​ការ​ដោយ​រលូន​ និង​មាន​ប្រសិទ្ធ​ភាព​។​

​លោក​ស្រី ​សៀង​ សុលីដា​ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ថ្មី​ប្តេជ្ញា​ចិត្ត​ ខិត​ខំ​អនុវត្ត​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​និង ​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារ​កិច្ច​ដោយ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ ដើម្បី​បំរើ​សេវា​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ​ និង​ខិត​ខំ​ពង្រឹង​សាមគ្គី​ ឯក​ភាព​ផ្ទៃ​ក្នុង​ជា​មួយ​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ ហើយ​ ចាត់​ទុក​ខ្លួន​ជា​អ្នក​បំរើ​សេវា​ប្រជា​ពល​រដ្ឋ​គ្រប់​ពេល​វេលា​។​

​លោក​ជំទាវ​ ប៊ុន​ ពុទ្ធី ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​កិច្ច​ការ​នារី​ បាន​មាន​ប្រសាសន៍​សំដែង​ការ​កោត​សរសើ​

​ចំពោះ ​លោក​ស្រី ​ឡុង​ សុឃាវី​ អតីតៈ​ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ ខេត្ត​ប៉ៃលិន​ដែល​បាន​យក​អស់​កំលាំង​កាយ​ចិត្ត​ ក្នុង​ការ​បំពេញ​តួនាទី​ភារ​កិច្ច​របស់​ខ្លួន​ លើក​កំពស់​សិទ្ធ​ស្រ្តី​នៅ​ខេត្ត​ប៉ៃលិន​បាន​ល្អ​ប្រសើ។​  លោក​ជំទាវ​បាន​ផ្តាំផ្ញើ​ដល់​ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ថ្មី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នៅ​គ្រប់​ពេល​វេលា​បំពេញ​ភារ​កិច្ច​ត្រូវ​អនុវត្ត​ស្មារតី​សាមគ្គី​ភាព​ ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដើម្បី​សន្តិ​ភាព​និង​ការ​អភិវឌ្ឍន៍​។​ត្រូវ​ខិត​ខំ​ស្វែង​យល់​និង​អនុវត្ត​អោយ​បាន​ល្អ​នូវ​កម្ម​វិធី​នយោ​បាយ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​លើក​កំពស់​តម្លៃ​ស្ត្រី ​ទប់​ស្កាត់​អំពើ​ហឹង្សា​លើ​ស្ត្រី​និង​កុមារ ​ពង្រឹង​សម​ភាព​យេឌ័រ​ ដើម្បី​អោយ​ស្ត្រី​បាន​ចូល​រួម​សកម្ម​ភាព​នានា​នៅ​ក្នុង​សង្គម​ជាតិ​យើង​។ ​ទន្ទឹម​នេះ​ត្រូវ​មាន​កិច្ច​សហការ​ល្អ​ជា​មួយ​ថ្នាក់​ដឹកនាំ​មន្ទីរ​ស្ថាប័ន ​ក្រុម​ប្រឹក្សា​ខេត្ត ​គណៈ​អភិបាល​ខេត្ត​ អាជ្ញាធរ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​អោយ​បាន​ជិត​ស្និទ្ធ​ដើម្បី​បុព្វ​ហេតុ​ក្នុង​ ការ​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​អោយ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​

cpp-06-03-2017-013 cpp-06-03-2017-014 cpp-06-03-2017-015 cpp-06-03-2017-016 cpp-06-03-2017-017 cpp-06-03-2017-018vv

[youtube id= “kJJQj35PW5w”]