(06-03-2017) ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនព្រឹកថ្ងៃទី៦ខែមិនា ឆ្នាំ២០១៧ បានរៀបចំ ប្រារព្ធពិធីទិវានារីអន្តរជាតិ៨មិនាឆាំ្ន២០១៧ខួបលើកទី១០៦ ក្រោមប្រធានបទ( ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព)ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកជំទាវ គង់ ស្តី កើតសុធា ឯកឧត្តមឡី ចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងបងប្អូននារីជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោកជំទាវ ពៅ សុខ សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិនអានព្រះរាជសាររបស់សម្តេចម៉ែ ក្នុងឱកាសពីធីអបអរសាទរទិវានារីអន្តរជាតិ៨មិនាឆ្នាំ២០១៧ ផ្ញើរជូននារីទូទាំងប្រទេសរួចមក លោកជំទាវ ជា លាប អភិបាលរងខេត្តប៉ៃលិនបានលើកឡើងពីប្រវត្តនៃទិវានារី០៨មិនាដែលមានខ្លឹមសារជាអត្តថាៈ នៅចុងសត្តវត្សទី១៩បច្ចេកវិជ្ជាមានការរីកចំរើនយ៉ាងខ្លាំងខ្លា នៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសដែលមានខឿនឧស្សាកម្មរីកចំរើន។ នារីនិងកុមារក្រីក្ររាប់លានត្រូវបានទាក់ទាញអោយចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសនានាទាំងឡាយ។ពូកម្ចាស់រោងចក្រសហគ្រាសមួយចំនួនដែលមានគំនិតលោភលន់ កេងប្រវញ្ច័មិនស្កប់ស្កល់លើកម្លាំងរបស់នារី កុមារ និងកម្មករបានបង្ខំអោយពួកគេធ្វើការជាទម្ងន់ក្នុង១ថ្ងៃ១២ម៉ោងទៅ១៦ម៉ោង ហើយផ្តល់ប្រាក់បៀវត្សយ៉ាងតិចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុអោយនារី និង កុមារត្រូវរស់នៅក្នុងជីវភាពដុនដាបវេទនា។ ប៉ុន្តែដោយសារការគៀបសង្កត់កេងប្រវញ្ច័ហួសប្រមាណនៅថ្ងៃទី៨មិនាឆ្នាំ១៨៩៩កម្មការិនីផែ្នកតម្បាញនិងកាត់ដេក្នុងក្រុង ស៊ីកាហ្កោ និងញូញ៉កសហរដ្ឋអាមេរិកមានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងយ៉ាងប្តូរផ្តាច់ទាមទារអោយបន្ថយម៉ោងធ្វើការនិងតម្លើងប្រាក់បៀវត្ស ទើបធ្វើអោយមានប្រវត្តិសាស្រ្តទិវាសិទ្ធនារីរហូតមកដល់បច្ចុប្បន្ននេះ។
លោកស្រី សៀង សុនីដា ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានអោយដឹងថា៖មន្ទីរកិច្ចការនារីបានសហការជាមួយសាលាខេត្តប៉ៃលិន និងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានរៀបចំទិវានារីអន្តរជាតិ៨មិនាឆាំ្ន២០១៧ខួបលើកទី១០៦ ក្រោមប្រធានបទ(ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព)នេះឡើងក្នុងគោលបំណងរំលេចពីតំលៃនៃសន្តិភាព និងលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជំរុញអោយមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ស្រ្តី ដើម្បីកាន់បន្ថយអំពើហឹង្សា និងដោះស្រាយជម្លោះដោយសន្តិវិធីឈានទៅលើកកម្ពស់ សិទ្ធ ស្ថានភាព ជីវភាព ឋានៈតួនារីរបស់ស្រ្តីក៏ដូចជាវឌ្ឍនភាពសង្គមផងដែរ។
ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈថ្ងៃ០៨មិនាគឺជាថ្ងៃរំលឹកនូវការតស៊ូយ៉ាងស្វិតស្វាញ គ្រប់ឧបសគ្គរបស់ស្ត្រីនៅទូទាំងសកលលោក ក៏ដូចជាស្ត្រីនៅប្រទេសកម្ពុជា ដែលបានធ្វើការប្តេជ្ញាចិត្តរួមគ្នាជម្រុញអោយឆ្ពោះទៅមុខសម្រេចបាននូវបំណងប្រាថ្នាសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិទាំងមូល។ឯកឧត្តមបន្តថាៈការប្រារព្ធទិវាអន្តរជាតិ៨មិនានេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដាស់តឿនអោយយើងទាំងអស់គ្នាបានគិតគូរជានិច្ចដល់ស្ត្រី ដែលជាសមាជិកនិងធនធានដ៏មានតម្លៃ ថាតើស្ត្រីទទួលសិទ្ធិ អំណាច សេវាសង្គមគ្រប់បែបយ៉ាង និងកិច្ចការពារផែ្នកច្បាប់ដើម្បីរស់នៅដោយសុភមង្គលសំបូរសប្បាយក្នុងជីវិតហើយឬនៅ?។ឯកឧត្តមគាំទ្រប្រធានបទ(ដើម្បីសុខសន្តិភាព និងវឌ្ឍនភាព)ដែលមន្ទីរកិច្ចការនារីខេត្តរៀបចំឡើងស្របតាមគោលនយោបាយផែនការយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាល ដើម្បីបំរើផលប្រយោជន៍ប្រជាជន និងយុវវ័យផ្តោតលើសេដ្ឋកិច្ច សុមាលភាព ចំណេះដឹងឋានៈតួនាទីនិងភាពកក់ក្តៅពីកិច្ចការសុវត្តិភាពផងដែរ។បច្ចុប្បន្ននេះយើងមានច្បាប់ស្តីពីការទប់ស្កាត់ អំពើហឹង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះដែលបញ្ហាអំពើហឹង្សាក្នុងគ្រួសារនេះតែងតែកើតមានឡើងលើស្ត្រី និងកុមារ នៅគ្រប់ស្រទាប់វណ្ណៈនៃសង្គម នៅគ្រប់ប្រទេសទូទាំងសកលលោក។ អំពើហឹង្សាលើស្រ្តី និងកុមារនេះរាប់បញ្ចូលទាំងការធ្វើទារុណកម្មលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ចទាំងនៅក្នុងរង្វង់គ្រួសារ ។ ឯកឧត្តមបានសំនូមពរសូមអោយគ្រប់ ស្ថាប័នទាំងអស់នៅក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារ ក៏ដួចជាការជួញដូរផ្លូវភេទលើស្រ្តីនិងកុមាដើម្បីធានាថា ស្រី្តយើងរស់នៅដោយសុខដមរម្យនា។ ទន្ទឹមនេះស្រ្តីទាំងអស់ត្រូវជួយខ្លួនឯងដោយពង្រឹងសមត្ថភាពផ្ទាល់ខ្លួនដើម្បីចូលរួមក្នុងថ្នាក់ដឹកនាំស្ថាប័នរដ្ឋនិងកិច្ចការសង្គមផ្សេងៗទៀត ព្រោះបច្ចុប្បន្ននេះរាជរដ្ឋាភិ បាលដែលមានសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តីបានកំពុងយកចិត្តទុកដាក់លើសមភាពយេនឌ័រដែលមាននារីជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន៕
[youtube id= “Xfse7C6Ncyk”]