មន្ត្រីជំនាញនីតិកម្ម កំពុងយកចិត្តទុកដាក់ បណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ នៃការគ្រប់គ្រងសម្ភារៈកសិកម្ម ដល់សហគមន៍កសិកម្ម ក្នុងគោលបំនងផ្តោតទៅលើការលើកកំពស់ ការយល់ដឹងស្តីពីបទដ្ឋានគតិយុទ្ត នីតិវិធី និងធានាបាននូវសមត្ថភាពសមស្រប ក្នុងការធ្វើអាជីវកម្មសម្ភារៈកសិកម្មប្រកបដោយវិជ្ជាជីវៈ


​(17-02-2017) ប៉ៃលិន៖ នៅ​ព្រឹក​ថ្ងៃទី១៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៧ ​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ប៉ៃលិន​ បាន​សហការ​ជា​មួយ​នាយក​ដ្ឋាន​នីតិ​កម្ម​កសិកម្ម​ រៀបចំ​វគ្គ​បណ្តុះ​បណ្តាល ​អប់រំ​សមត្ថ​ភាព ​វិជ្ជា​ជីវៈ​ ​នៃ​ការ​គ្រប់គ្រង់​សម្ភារៈ​កសិកម្ម​ ដល់​សហ​គមន៍​កសិកម្ម​ ចំនួន​ ៧ថ្ងៃ ​ចាប់​ពីថ្ងៃ​ទី១៧​ដល់ ​២៣​ ខែកុម្ភៈ ​ឆ្នាំ២០១៧ ​ក្រោម​អធិបតី​ភាព​ លោក​ជំទាវ ​សោ ​មុន្នីរ័ត្ន ​អភិបាល​រង​ខេត្ត​ លោក ​ភុំ ​រ៉ា ​ប្រធាន​នាយក​ដ្ឋាន​នីតិកម្ម​កសិកម្ម​ លោក​ សាយ​ សុ​ផាត ​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​។​

​លោក ​សាយ​ សុផាត​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ប៉ៃលិន​ បាន​ឱ្យ​ដឹង​ថា​៖​ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ​មន្ទីរ​បាន​ចេញ​លិខិត​អនុញ្ញាត​ធ្វើ​អាជីវ​កម្ម ​លក់ ​និង​ចែក​ចាយ​សម្ភារៈ​កសិកម្ម​ចំនួន ​២៧​កន្លែង​ ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​តាម​ដាន​ និង​ធ្វើ​អធិការ​កិច្ច​ជា​ប្រចាំ​។​លោក​បាន​បន្តថា​៖​ ផែនការ​ជា​បន្ត​មន្ទីរ​នឹង​ខិត​ខំ​ពង្រឹង​សមត្ថ​ភាព​របស់​មន្ត្រី ​និង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ ដល់​មហា​ជន​ទូទៅ ​ជា​ពិសេស​សមត្ថ​កិច្ច​ជំនាញ​ពាក់​ព័ន្ធ​ និង​អាជ្ញាធរ​ដែនដី ​ដើម្បី​ចូល​រួម​សហការ​គ្នា​ទប់ស្កាត់​បទ​ល្មើស​ក្លែង​បន្លំ​គុណ​ភាព​ ការ​នាំ​ចូល​សម្ភារៈ​កសិកម្ម​ល្មើស​ច្បាប់​ និង​ហានិភ័យ ​នៃ​ផល​ប៉ះ​ពាល់​ពី​ការ​ប្រើប្រាស់​ជី ​និង​ថ្នាំ​គីមី​កសិ​កម្ម​។​ (​C​lip ​001​-​17​-​02​-​2017​)​

​លោក​ ភុំ​ រ៉ា​ ប្រធាន​នាយក​ដ្ឋាន​នីតិ​កម្ម​កសិកម្ម ​លើក​ឡើង​ថា​៖​ គោល​បំនង​ដែល​នាយក​ដ្ឋាន​នីតិ​កម្ម​ បើក​វគ្គ​បណ្តុះ​នេះ​ឡើង​ គឺ​ទី១​-ចង់​ឱ្យ​អ្នក​ធ្វើ​អាជីវ​កម្ម​ពាក់​ព័ន្ធ​នឹង​សម្ភារៈ​កសិកម្ម​ទាំង​អស់​ ត្រូវ​យល់​ដឹង​ពី​ការ​ទុក​ដាក់ ​និង​ថែរ​ក្សា​សម្ភារៈ​កសិ​កម្ម ​ទី២-​អ្នក​ចែក​ចាយ​សម្ភារៈ​កសិកម្ម​ ទាំង​អស់​គឺ​ជា​អ្នក​ផ្ទេរ​ បច្ចេក​ទេស​ និង​ជំនាញ​ទៅ​កសិករ​ដោយ​ផ្ទាល់​ ដូច្នេះ​បើ​ពួក​គាត់​មិន​ចេះ​ទេ ​គឺ​ប្រាកដ​ជា​មាន​បញ្ហា​ដល់​កសិក​រអ្នក​ប្រើប្រាស់​ ទី៣​-​កាត់​បន្ថយ​ការ​ធ្វើ​អាជីវ​កម្ម ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សម្ភារៈ​កសិកម្ម​ដែល​ខុស​ច្បាប់​ គ្មាន​ការ​ចុះ​បញ្ជី​ការ​ គ្មាន​ច្បាប់​អនុញ្ញាត​ ពី​ក្រសួង​កសិកម្ម​។​លោក​បាន​បន្តថា៖​ ក្រសួង​កសិកម្ម​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ត្រួត​ពិនិត្យ​ទៅ​លើ​អាជីវករ​លក់​ដូរ ​និង​ចែក​ចាយ​សម្ភារៈ​កសិកម្ម​ទាំង​អស់​ នៅ​មូល​ដ្ឋាន​ ប្រកប​ដោយ​គុណ​ភាព ​ប្រកប​ដោយ​បច្ចេក​ទេស ​និង​ខិត​ខំ​ទប់​ស្កាត់​ការ​នាំចូល​សម្ភារៈ​កសិកម្ម​ដែល​ខុស​ច្បាប់​។​ (Clip ​002​-​17​-02​-2017​)​

​លោក​ស្រី ​ជា ​នីមល ​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហ​គមន៍​កសិកម្ម​ដែល​បាន​មក​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ ​បាន​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​វគ្គ​បណ្តុះ​បណ្តាល​នេះ ​ដោយ​គាត់​បាន​សង្ឃឹម​ថា​ ក្រោយ​ពី​បញ្ចប់​វគ្គ​នេះ​ទៅ ​លោក​ស្រី​នឹង​មាន​ជំនាញ​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ពាក់​ព័ន្ធ​សម្ភារៈ​កសិ​កម្ម​ ហើយ​នឹង​បន្ត​ផ្ទេរ​នូវ​ចំនេះ​ដឹង​ទាំង​នេះ​ទៅ​ដល់​សមា​ជិក​សហគមន៍​កសិកម្ម​។​ (​Clip ​003​-​17-02-2017)​

​លោក​ជំទាវ​ សោ ​មុន្នីរ័ត្ន​ អភិបាល​រង​ខេត្ត​ប៉ៃលន ​បាន​មាន​ប្រសាសន៍​ថា​៖​ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ជំទាវ​សូម​គាំទ្រ ​និង​កោត​សរសើ​ដល់​នាយក​ដ្ឋាន​នីតិ​កម្មក​សិកម្ម​ និង​មន្ទីរ​កសិ​កម្ម​ខេត្ត ​ដែល​បាន​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង​ ដើម្បី​ផ្តល់​នូវ​ចំណេះ​ដឹង​ និង​ជំនាញ​ពិត​ប្រាកដ ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន​ ដែល​អាជីវ​កម្ម​សម្ភារៈ​កសិកម្ម​ទាំង​អស់ ​ពី​ព្រោះ​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន ​ជាង​ ៨៥‌​ភាគ​រយ ​ប្រកប​មុខ​របរ​កសិកម្ម​។​លោក​ជំទាវ​សង្ឃឹម​ថា​៖​ តាម​រយៈ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ លោក​សង្ឃឹម​ថា ​សមា​ជិក​សមា​ជិកា​ទាំង​អស់ ​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ដើម្បី​យក​ទៅ​ផ្សព្វ​ផ្សាយ​បន្ត​ និង​ចែក​រំលែក​ដល់​សមា​ជិក​សហគមន៍​របស់​ខ្លួន​ ពី​ព្រោះ​អ្នក​ដែល​មក​ចូល​រួម​ក្នុង​វគ្គ​នេះ​ គឺ​សុទ្ធ​តែ​ជា​សមា​ជិក​សហ​គមន៍​កសិ​កម្ម​។​ ​(Clip 004-17-02-2017)

​        ​គួរ​បញ្ជាក់​ថា​៖ ​នាយក​ដ្ឋាន​នីតិ​កម្ម​កសិកម្ម​ បាន​សហ​ការជា​មួយ​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​ប៉ៃលិន ​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល ​អប់​រំ​សមត្ថភាព​ វិជ្ជា​ជីវៈ ​នៃ​ការ​គ្រប់​គ្រង់​សម្ភារៈ​កសិកម្ម​ ដល់​អាជីវករ​ ១លើក​មក​ហើយ​ ចំនួន​ ៦៣​នាក់​ ស្រី ​១៨នាក់ ​និង​លើក​ទី២​នេះ ​គឺ​បណ្តុះ​បណ្តាល​ដល់​ថ្នាក់​ដឹកនាំ​សហ​គមន៍​កសិ​កម្ម​ចំនួន ​៤០​ មាន​ចំនួន​ ៨០​នាក់​ ដែល​មាន​រយៈ​ពេល ​៧ថ្ងៃ​។​

cpp-17-02-2017-001 cpp-17-02-2017-002 cpp-17-02-2017-003 cpp-17-02-2017-004vv

[youtube id= “JLJK7qovh4E”]