ខេត្តប៉ៃលិន ធ្វើសន្និបាតលើកទី១ ដើម្បីបូកសរុបការងារ វិស័យឯកជនក្នុងខេត្ត ឆ្នាំ២០១៦ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៧


​ (15-02-2017) ប៉ៃលិន៖ រសៀល​ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត ​និង​សភា​ពាណិជ្ជ​កម្ម​ខេត្ត​បាន​សហការ​ធ្វើ​សន្និ​បាត​លើក​ទី១​ ដើម្បី​បូក​សរុប​ការងារ​ វិស័យ​ឯក​ជន​ក្នុង​ខេត្ត ​ឆ្នាំ​២០១៦ ​និង​លើក​ទិស​ដៅ​ការងារ​ ឆ្នាំ​២០១៧​ ក្រោម​អធិបតីភាព​ ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​ខេត្ត ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​តំណាង​វិស័យ​ឯក​ជន ​និង​សហគមន៍ ​ចំនួន ​១៣០​នាក់​ផង​ដែរ​។​

​នៅ​ក្នុង​អង្គ​សន្និបាត ​តំណាង​វិស័យ​ឯក​ជន​ បាន​សំនូម​ដល់​អាជ្ញាធរ​ ក៍​ដូច​ជា​ជំនាញ​ពាក់ព័ន្ធ​ ជួយ​សម្រប​សម្រួល​ ក្នុង​ការ​ផ្លូវច្បាប់​មួយ​ចំនួន ​ដូច​ជា​ការ​ផ្ទេរ​ភូត​គាម​អនាម័យ​ពី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​មក​ថ្នាក់​ក្រោម​ជាតិ​ សុំ​ឲ្យ​ប្រធាន​សមាគមន៍​អ្នក​នាំ​ដំឡូង​មី​ចេញ​ទាំង​ក្រុង​-​ស្រុក​ធ្វើ​ទម្រង់ ​CO ​និង​SPS ​ជា​កញ្ចប់ ​ជា​ពិសេស​សូម​ឱ្យ​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ក្រសួង​កសិកម្ម​ជួយ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស ​និង​ព័ត៌​មាន​ទីផ្សារ ​ដល់​សហគមន៍ ​សមាគម ​និង​ក្រុម​ហ៊ុន​ផង ​យ៉ាង​តិច​ឱ្យ​បាន​ ០១ ឆ្នាំ​ ម្តង​។​

​បន្ទាប់​ពី​លោក​ជំទាវ​ ជា​ លាភ​ អភិបាល​រង​ខេត្ត​ បាន​អាន​របាយការណ៍​ពី​វិស័យ​ឯកជន​នៅ​ក្នុង​ខេត្ត​រួច​មក​ ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ​នេះ​ជា​លើកទី១​ហើយ​ ដែល​វិស័យ​ឯកជន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ​បាន​ធ្វើ​សន្និបាត​ ដើម្បី​បូក​សរុប​ការងារ​ វិស័យ​ឯក​ជន​ក្នុង​ខេត្ត​ ឆ្នាំ​២០១៦ ​និង​លើក​ទិសដៅ​ការងារ​ ឆ្នាំ​២០១៧ ​ដោយ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ វិស័យ​ឯក​ជន​នៅ​ក្នុង​ខេត្ត​ គឺ​មាន​ការ​រីក​ចំរើន​ និង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​ ជា​ពិសេស​គឺ​ការ​វិនិ​យោគ​ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សក្តា​នុពល​របស់​ខេត្ត​ ដូច​ជា​វិស័យ​កសិកម្ម​ និង​វិស័យ​ទេសចរណ៍​ជា​ដើម​។​ដូច្នេះ​ការ​ជួប​ជុំគ្នា​នៅ​ថ្ងៃ​នេះ ​គឺ​មាន​សារៈ​សំខាន់​ណាស់ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​តំណាង​វិស័យ​ឯក​ជន​ទាំង​អស់​ បាន​ពិភាគ្សា​គ្នា​រក​ចំនុច​ខ្លាំង​ និង​ចំនុច​ខ្សោយ​ រវាង​វិស័យ​ឯក​ជន​នឹង​អ្នក​ពាក់​ព័ន្ធ​នានា ​ទាំង​រដ្ឋ ​ទាំង​ឯក​ជន ​និង​មហា​ជន​ទូទៅ។​ឯក​ឧត្តម​ ​ក៍​បាន​ជំរុញ​ដល់​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​នានា​ ត្រូវ​ខិត​ខំ​សម្រប​សម្រួល ​និង​សហការ​ជា​មួយ​វិស័យ​ឯក​ជន​ឱ្យ​បាន​ល្អ ​ដើម្បី​បង្ក​បរិយា​កាស​វិនិយោគ​នៅ​ក្នុង​ខេត្ត​ ដល់​សហគ្រិន​ និង​អ្នក​វិនិយោគ ​ដែល​ចង់​រក​ស៊ី​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​យើង ​ហើយ​លទ្ធ​ផ្លែផ្កា​នឹង​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពល​រដ្ឋ​។​ក្នុង​ឱកាស​នោះ​ដែរ ​ឯក​ឧត្តម​ កើត​ សុធា ​ក៍​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​ សុខ​ សាធីម​ ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ និង​លោក​ជំទាវ​ ស៊ុំ ​ហៀង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន​ ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ រៀប​ចំ​សន្និបាត​វិស័យ​ឯក​ជន​នេះ​ឡើង​។​

​គួរ​បញ្ចាក់​ថា​៖​ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ មាន​ក្រុម​ហ៊ុន​-​សហ​គ្រាស​ ធំ​-​មធ្យម​ និង​តូច ​ចំនួន ​៥៦ កន្លែង​ផ្តល់​សេវ៉ា​កម្ម​ទេសចរណ៍​មាន​ចំនួន ​១១៩ ​ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ ចំនួន ​២,៦៣៨ ​នាក់​ ស្រី ​ចំនួន​ ១,៥៧៧ ​នាក់​ និង​មាន​លាន​ហាល​ទទួល​ទិញ​កសិ​ផល ​(​សៃឡូ​) ​ចំនួន ​៥៧​ សមាគម​អ្នក​នាំ​ចេញ​ដំឡូង​មី​ ចំនួន ​២ ​សហ​គមន៍​កសិ​កម្ម​ ចំនួន ​៤០​។​

cpp-15-02-2017-005 cpp-15-02-2017-006 cpp-15-02-2017-007 cpp-15-02-2017-008 cpp-15-02-2017-009 cpp-15-02-2017-010 cpp-15-02-2017-011 cpp-15-02-2017-012vv

[youtube id= “Hx5SQFj96sY”]