(15-02-2017) ប៉ៃលិន៖ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋបាលខេត្តប៉ៃលិនបានបើកវគ្គផ្សព្វផ្សាយស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមជូនដល់មន្ទីរស្ថាប័ន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិនដែលពិធីនេះស្ថិតក្រោមអធិបតីយភាពឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរ អភិបាលរងក្រុង/ស្រុក និងក្រុមប្រឹក្សាឃុំ/សង្កាត់ទូទាំងខេត្តប៉ៃលិនផងដែរ។
លោកនួន គឹម ឡេង ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្តបានធ្វើបទបង្ហាញស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមជូនដល់ មន្ទីរស្ថាប័ន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ដើម្បីអោយយល់កាន់តែច្បាស់ ងាយស្រួលធ្វើការអនុវត្ត ទទួលបានប្រសិទ្ធិភាព។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ ការផ្សព្វផ្សាយស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមក្នុងគោលបំណងដើម្បីមន្ទីរស្ថាប័ន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់យល់ដឹងពីការស្វែងយល់ និងពង្រឹងកិច្ចសហរការ ជាពិសេសការចូលរួមផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការអោយបានច្បាស់ ក្នុងន័យបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលគឺការលើកកំពស់ជីវភាពបងប្អូនប្រជាពលរដ្ឋអោយបានកាន់តែរីកចំរើនបន្ថែមទៀតអោយបានល្អ។ឯកឧត្តមបន្តថា៖ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅក្នុងខេត្តប៉ៃលិនបានជ្រើសរើសយកស្រុកសាលាក្រៅជាគោលដៅកាលពីឆ្នាំ២០១៦ដោយមានការគាំទ្រដោយអង្គការរ៉ាឆាបានផ្តោតលើវិស័យ៣គឺវិស័យសុខាភិបាលដោយជ្រើស យកមណ្ឌលសុខភាព០៣ វិស័យអប់រំបានជ្រើសរើសសាលាបឋមសិក្សាចំនួន២៧ដូច្នេះហើយនៅឆ្នាំ២០១៧នេះនឹងបន្តការអនុវត្តទៀត ដើម្បីការអភិវឌ្ឍន៏ខេត្តប៉ៃលិនអោយមានការរីកចំរើនទាំងពេលបច្ចុប្បន្ននិងអនាគត់ ។ឯកឧត្តមសំនូមពរដល់ស្ថាប័ននិងអាជ្ញាធមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវពង្រឹងសហការ និងការទទួលខុសត្រូវក្នុងការផ្តល់ទិន្ន័យដើម្បីរៀបចំ តាមដាន ត្រួតពិនិត្យ ការបិទផ្សាយព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយអង្គការរ៉ាឆាត្រូវជួយពង្រឹងការចូលរួម និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋ និងត្រូវធ្វើការប្រជុំទៀងទាត់ ជាពិសេសការធ្វើរបាយការណ៏អោយបានទាន់ពេលវេលាច្បាស់លាស់ ។ជាចុងក្រោយឯកឧត្តមសង្ឃឹមថា៖មន្ទីរស្ថាប័ននិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ ត្រង់ត្រាប់និងស្វែងយល់នូវខ្លឹមសារ របៀបរបបនៃការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម សម្រាប់ជាមូលដ្ឋានក្នុងការគ្រប់គ្រង ចាត់ចែង តាមដាន ជំរុញ នៅក្នុងអំឡុងពេលអនុវត្តផែនការនេះទទួលបានប្រសិទ្ធិភាព។
[youtube id= “a-zy0Jm9IOg”]