ឯកឧត្តម កើត សុធា អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញគោរពវិញ្ញានក្ខ័ន្ធសព លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋករប្រចាំច្រកទ្វារអន្តរជាតិព្រំ


(14-02-2017) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី១៤ ​ខែកុម្ភះ ​ឆ្នាំ​២០១៧ ​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​ ថ្នាក់​ដឹកនាំ ​មន្ត្រី​រាជ​ការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ ​បាន​អញ្ជើញ​គោរព​វិញ្ញាន​ក្ខ័ន្ធ​សព ​លោក​ រ៉ិត​ គង់​ ប្រធាន​ការិយា​ល័យ​គយ ​និង​រដ្ឋ​ករ​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ ​នៅ​គេ​ហដ្ឋាន​សព​ ភូមិ​ប៉ាហ៊ី​ត្បូង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​ខេត្ត​ បាន​សំដែង​នូវ​ក្តី​ក្រៀម​ក្រំ​ ចូល​រួម​រំលែក​ទុក្ខ​ ជា​មួយ​ក្រុម​គ្រួសារ​នៃ​សព​ ចំពោះ​ការ​បាត់​បង់​លោក ​រ៉ិត ​គង់​ ដែល​ជា​មន្ត្រី​សកម្ម​ស្មោះត្រង់​បំរើ​ជាតិ​ និង​ប្រជា​ជន​គឺ​ជា​ការ​បាត់​បង់​ធន​ធាន​មនុស្ស​ដ៏​សំ​ខាន់​ ដែល​ថ្នាក់​ដឹកនាំ​ខេត្ត​ និង​មន្ត្រី​រាជការ​ទាំង​អស់​មាន​ការ​សោក​ស្តាយ​ជាទី​បំផុត ​និង​បាន​ចង​ចាំ​ជា​និច្ច​នូវ​ស្នាដៃ​ របស់​លោក​ រ៉ិត​ គង់​ កន្លង​មក ​ដែល​លោក​បាន​ខិត​ខំ​បំពេញ​ការងារ​ជំនាញ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ឯក​ឧត្តម​ កើត​ សុធា​ និង​មន្ត្រី​រាជការ​បាន​ដាក់​ក្រោណ​ផ្កា​លំ​ឱន​កាយ​វាចា​ចិត្ត​គោរព​វិញ្ញាណ​ក្ខន្ធ​ហើយ​សូម​ឱ្យ​វិញ្ញា​ណ​ក្ខន្ធ​សព​លោក​ រ៉ិត​ គង់ ​បាន​ទៅ​កាន់​សុគតិ​ភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​។​

​សូម​រំលឹក​ថា​៖ ​លោក ​ រ៉ិត​ គង់​ បាន​ទទួល​មរណៈ​ភាព ​កាល​ពីវេលា​ម៉ោង​ ២៣៖​៤០នាទី​យប់​ ថ្ងៃ​ទី១២ ​ខែកុម្ភៈ ​ឆ្នាំ​២០១៧​ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ក្បែរ​ចំនុច​ក្បែរ​សេះ​ប្រាំបី​ ស្ថិត​ក្នុង​ភូមិ​រថ​ក្រោះឆេះ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

cpp-14-02-2017-005 cpp-14-02-2017-006 cpp-14-02-2017-007 cpp-14-02-2017-008vv

[youtube id= “tCCNTkZSdgw”]