(11-07-2015) ប៉ៃលិន៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា សមាជិកគណកម្មាធិការកណ្តាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ផ្សព្វ ផ្សាយគោលការណ៍សំខាន់ៗ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណកម្មាធិការ រៀបចំការបោះឆ្នោត ជូនដល់សមាជិកសមាជិការក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា និងប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចុះជួយភូមិក្នុងសង្កាត់ទួលល្វា។
លោក ឌិន គឹម ប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា បានអានសេចក្តីសម្រេចរបស់គណបក្សខេត្ត បង្កើតក្រុមការងារចុះជួយភូមិក្នុងសង្កាត់ទួលល្វា ក្នុងនោះមានក្រុមការងារចុះជួយភូមិអូរតាពុកក្រោម ចំនួន០៩រូប ភូមិអូរពឺត០7រូប ភូមិអូរច្រាកើត០៥រូប ភូមិអូរច្រាកណ្តាល០7រូប ភូមិអូរច្រាលើ០6រូប ភូមិទួលល្វា០6រូប ភូមិទួលនិមិត្ត០5រូប ភូមិទួលស្រឡៅ០6រូប ភូមិចំកាហ្វេ០7រូប ភូមិវាលវង្ស០6រូប និងភូមិថ្មី០៦រូប
ឯកឧត្តម ធូ ភា អនុប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា បានធ្វើបទបង្ហាញគោលការសំខាន់ៗនៃច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ដែលមាន12ជំពូក និង171មាត្រា។
ឯកឧត្តម គង់ដួង អនុប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វាបានបង្ហាញពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណកម្មាធិការ រៀបចំការបោះឆ្នោត។ឯកឧត្តមបន្តថាៈគជប ថ្មីមានសមាជិក៩រូបមកពីគណបក្សប្រជាជនកម្ពុជា៤រូប គណបក្សសង្រ្គោះជាតិ៤រូប និងអង្គការសង្គមស៊ីវិល១រូប មានប្រធាន១ រូបអនុប្រធាន១រូប ។រីឯគណកម្មាធិការរៀបចំការបោះឆ្នោតរាជធានីខេត្តមានប្រធាន១រូបអនុប្រធាន១រូប និងសមាជិក៣រូបឬ៥រូបទៅតាមរាជធានីខេត្តតូចឬធំ។បង្កើតគណកម្មការរៀបចំបោះឆ្នោតឃុំ/សង្កាត់ និងការិយាល័យតាមមណ្ឌលបោះឆ្នោត។
ឯកឧត្តម កើត សុធា សមាជិកគណកម្មាធិការកណ្តាលនិងជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈការបង្កើតស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថ្មីគឺជារឿងចាំបាច់ ក្នុងការបញ្ចប់វិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។ ឯកឧត្តមបន្តថាៈគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន បានបង្កើតវប្បធម៌សន្ទនាជាមួយបក្សសង្គ្រោះជាតិតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានគឺដើម្បីបំរើផលប្រយោជន៏ជាតិនិងប្រជាជន កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើន។ដូច្នេះសុំឲ្យសមាជិកសមាជិការបក្សទាំងអស់ត្រូវស្វែងយល់ពីច្បាប់នានាដែលពាក់ព័ន្ធនិងច្បាប់បោះឆ្នោតដើម្បីយកផ្សព្វផ្សាយពន្យល់ដល់សមាជិកសមាជិការនៅតាមមូលដ្ឋានឲ្យជ្រួតជ្រាបទាំងអស់គ្នា។ទន្ទឹមនេះត្រូវក្តាប់កម្លាំងនិងពង្រឹងពង្រីកសមា ជិកបក្សថ្មីឲ្យច្រើនថែមទៀត ជាពិសេសត្រូវពង្រឹងកម្លាំងយុវជននិងត្រូវគ្រប់គ្រងពួកគេជាក្រុមដើម្បីជាកម្លាំងគាំទ្រគណបក្សប្រជាជននកម្ពុជាក្នុងការបោះឆ្នោតខាងមុខឲ្យទទួលបានជ័យជំនេះ។ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមការងារគណបក្សប្រជាជនទាំងអស់ ត្រូវគោរពស្រឡាញ់ប្រជាជន ជួយ ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ជាពិសេសត្រូវពង្រឹងសាមគ្គីភាពឯកភាពគ្នាឲ្យបានល្អ ព្រោះថាកត្តាសាមគ្គីនេះវាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យគណបក្សប្រជាជនទទួលបាននូវជ័យជំនះគ្រប់កាលៈទេសៈកន្លងមក។
[youtube id= “Yjz7iLhUWIA”]