(13-02-2017) ប៉ៃលិន៖ ថ្ងៃទី១៣ ខែកុម្ភ ឆ្នាំ២០១៧ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន អមដោយឯកឧត្តមសៅ សារ៉ាត់ អភិបាលរងខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត ឯកឧត្តម គង់ ដួង លោកហែម ឫទ្ធី នាយករដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត បានទទួលជួបសំណេះសំណាល ពិភាក្សាការងារ ជាមួយគណៈប្រតិភូស្ថានទូតប្រទេសថៃប្រចាំនៅកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម នុតាវុធ ផូធីសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពិភាក្សាការងារនេះ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម នុតាវុធ ផូធីសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីបញ្ហាកសាងស្ពានបេតុងព្រំដែននៃប្រទេសទាំងពី កម្ពុជា-ថៃ នៅច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន បញ្ហាកិច្ចសហប្រតិប័ត្តការទប់ស្កាត់ការជួញដូរចែកចាយគ្រឿងញៀនឆ្លងដែន និងបញ្ហាពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជាដើម។ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា (ឃ្លីប)។
ទាក់ទងទៅនឹងបញ្ហានេះដែរឯកឧត្តម នុតាវុធ ផូធីសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា (ឃ្លីប)។
ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តប៉ៃលិននេះដែរ ឧត្តម នុតាវុធ ផូធីសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណប្រតិភូអមដំណើរក៏បានចុះពិនិត្យមើលការប្រមូលផលផ្លែមៀន ចំការស្វាយនៅក្នុងខេត្តប៉ៃលិន និងផែស្ងួត ជាង ហៀង របស់លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន នៅចំណុចភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។
[youtube id= “wL_cvg3R6AM”]