(12-02-2017) ប៉ៃលិន៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា ដឹកនាំដោយឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា លោក ស៊ុន យី អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារមួយចំនួនទៀត នៅថ្ងៃទី១២កុម្ភះ ឆ្នាំ២០១៧នេះបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋមានជម្ងឺប្រចាំកាយចំនួន៥នាក់រស់នៅភូមិបហ៊ុយ ភូមិរោងចក្រ ភូមិអូរស្ងួតនិងភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខាបានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន បានតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយជំរុញដល់មន្ត្រីគណបក្សថ្នាក់ក្រោមចុះសាកសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋមានជម្ងឺ និងមានជីវភាពខ្វះខាតជាបន្តបន្ទាប់មិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ហើយមិនបានដឹងនោះទេ។ជាក់ស្តែងពេលនេះគ្រាន់តែទទួលព័ត៌មានពីមូលដ្ឋានភ្លាម ក្រុមការងារ បានចុះមកសាកសួរសុខទុក្ខ និងនាំអំណោយមកចែកជូនដល់បងប្អូនតែម្តង បើទោះបីអំណោយទាំងនេះ វាមិនអាចដោះស្រាយជីវភាពបានយូអង្វែងក្តី តែក៍អាចដោះស្រាយបានមួយរយៈដែរ។ ឯកឧត្តមក៍បានលើកទឹកចិត្តដល់អ្នកជម្ងឺ និងក្រុមគ្រួសារ សូមកុំអោយមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ព្យាបាលជំងឺអោយឆាប់ជាសះស្បើយ និងឆាប់បានទៅប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត។
គួរបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមានជម្ងឺប្រចាំកាយទី១/លោកស្រី ម៉ៅ ចាន់ធឿន អាយុ៤៩ឆ្នាំ រស់នៅភូមិបរហ៊ុយ ទី២/ លោក យឹម ទី អាយុ៤៩ឆ្នាំ រស់នៅភូមិរោងចក្រ ទី៣/លោកតា ស្រី តង់ អាយុ៧៧ឆ្នាំ រស់នៅភូមិរោងចក្រ ទី៤/លោកស្រី ម៉ៅ សុជាតិ អាយុ៥៨ឆ្នាំ រស់នៅភូមិអូរស្ងួត និងទី៥/លោក កើត កើន អាយុ៦៦ឆ្នាំ រស់នៅភូមិអូរច្រាលិច សង្កាត់បយាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយអំណោយដែលចែកជូនបងប្អូនទាំង៥នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ ៥០kg មី១កេះ ទឹកត្រី ២យួ ស្ករស ១កញ្ចប់ ទឹកដោះគោ ២កំប៉ុង ទឹកក្រូច២ដបចានស្រាក់ ឆ្នាំង វែក ស្លាបព្រា និងថវិកា១០ម៉ឺនរៀលផងដែរ។
[youtube id= “qzJHtq564vw”]