(07-02-2017) ប៉ៃលិន៖ នៅថ្ងៃទី៧ ខែ កុម្ភៈឆ្នាំ២០១៧ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៣អាណត្តទី២ ក្រោមអធិបតីភាពឯកឧត្តម ឡីចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងលោកលោកស្រីប្រធានអនុប្រធានមន្ទីរជំនាញស្ថាប័នជុំវិញខេត្តនិងកងកំលាំងប្រដាប់អាវុធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងតាមរបៀបវរៈមានដូចជា៖ ទី១/ ពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣៣។ទី២/ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើទី៣២។ទី៣/ពិនិត្យ និងអនុម័តរបាយការណ៏ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែមករា ឆ្នាំ២០១៧។ទី៤/ បញ្ហាផ្សេងៗ។
បន្ទាប់ពីលោកស៊ុន គ្រឿង ប្រធានការិល័យលេខាធិការនៃក្រុមប្រឹក្សាខេត្តបានអានកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣២រួចមក កិច្ចប្រជុំក៏បានពិភាក្សា និងលើកឡើងពីបញ្ហាប្រឈមដែលកើតមានឡើងកន្លងមកដើម្បីធ្វើការអនុម័តនិងសំរេចតាមកិច្ចនៃរបៀបវរៈ នីមួយៗ ។ ក្នុងនោះដែរសមាជិកក្រុមប្រឹក្សាខេត្តបានលើកយកបញ្ហាប្រឈមមួយចំនួនមានដូចជា៖១/បញ្ហសិស្សបោះបង់ការសិក្សាព្រោះគ្រួសារធ្វើការចំណាក់ស្រុក ។ទី២/បញ្ហគ្រឿងញៀន ល្បែងស៊ីសងនៅតែកើតមានតាមមូលដ្ឋាន ។ទី៣/បញ្ហាគ្រោះរាំងស្ងួតធ្វើអោយកសិផលមិនសូវទទួលបានល្អ។ ទី៤/តំលៃកសិផលធ្លាក់ចុះធ្វើអោយបះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ទី៥/បញ្ហឡានដឹកទំនិញធ្ងន់ៗជាន់លើប្រឡាយបង្ហូទឹកអមសងខាងផ្លូវធ្វើអោយខូចខាត។ទី៦/បញ្ហបុគ្គលិកសុខាភិបាលប្រើពាក្យសំដីមិនគួសមទៅកាន់ប្រជាពលរដ្ឋ និងខ្វះអនាម័យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ទី៧/បញ្ហាមន្ទីរជំនាញធ្វើផែនការវិនិយោគមិនទាន់ពេលវេលា។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនក៏បានធ្វើការបកស្រាយបំភ្លឺពីបញ្ហាដែលក្រុមប្រឹក្សាលើកឡើងរាល់បញ្ហាប្រឈម ដើម្បីអោយសមាជិកនៃអង្គប្រជុំទាំងអស់រកដំណោះស្រាយសមស្របជាបន្តបន្ទាប់។ជាក់ស្តែងកន្លងមករដ្ឋបាលខេត្តនិងមន្ទីរស្ថាប័នគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ខិតខំធ្វើការដោះស្រាយបញ្ហានានាដែលប្រជាពលរដ្ឋស្នើឡើងបានមួយកំរិតធំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋអោយបានប្រសើរឡើង។ទន្ទឹមនេះឯកឧត្តមក៏បានសំនូមពរដល់អង្គភាពមន្ទីរស្ថាប័ននិងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីយុទ្ធនាការបង្ក្រាបគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៏ ការបង្រ្កាបបទល្មើសព្រៃឈើ ល្បែងស៊ីសង ពង្រឹងភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋអោយយល់ដឹងគ្រប់ៗគ្នា ជាពិសេសត្រូវមានកិច្ចសហការសាមគ្គីភាពឯកភាពគ្នាអោយបានរឹងមាំដើម្បីបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនអោយទទួលបានជោគជ័យ។
ឯកឧត្តម ឡី ចាន់ ឆាយប្រធានក្រុមប្រឹក្សាមានប្រសាសន៏ណែនាំដល់សមាជិកក្រុមប្រឹក្សា និងអង្គភាពមន្ទីរស្ថាប័នទាំងអស់ត្រូវបន្តកិច្ចសហការចូលរួមដោះស្រាយបញ្ហានានាដែលប្រជាពលរដ្ឋជួបការលំបាកអោយបានឆាប់រហ័ស ដោយឈលើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ឯកឧត្តមថា៖គ្រប់មន្ទីរនិងស្ថាប័នទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួនអោយបានល្អ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយជីវភាពរស់នៅជូនប្រជាពលរដ្ឋអោយប្រសើឡើង។ឯកឧត្តមបានជំរុញដល់ថ្នាក់ដឹកនាំខេត្តនិងមន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តធ្វើការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងជូនប្រជាពលរដ្ឋអោយបានបណ្តើៗ ធ្វើយ៉ាងណាកុំអោយមានទំនាស់កើតមានដដែល ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គមអោយបានល្អ និងពង្រឹងច្បាប់ចរាចរណ៏ផ្លូវគោកចូលរួមសហការទប់ស្កាត់និងយុទ្ធនាការបង្រ្កាបបទល្មើសគ្រឿងញៀន តាមប្រសាសន៏របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអោយបានជោគជ័យ។
[youtube id= “Ope722C-gY4”]