គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ស្តីពីការរឹតបណ្តឹងការអនុវត្តវិធានការណ៍ច្បាប់ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ


​ (06-02-2017) ប៉ៃលិន៖ ថ្ងៃទី​០៦ ​ខែកុម្ភៈ​ ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត ​បាន​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​សេចក្តី​ជូន​ដំណឹង​ របស់​ក្រសួង​បរិស្ថាន ​ស្តីពី​ការរឹត​បណ្តឹង​ការ​អនុវត្ត​វិធាន​ការណ៍​ច្បាប់ ​ដើម្បី​បង្កា​ទប់​ស្កាត់ ​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ ​(​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​ សំឡូត ​ប៉ៃលិន​) ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ដោយ​មាន​សមា​សភាព​ចូល​រួម​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ គ្រប់​ស្ថាប័ន​ និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។​

​ឯក​ឧត្តម​ កើត ​សុធា ​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​លើក​ឡើងថា​៖​ គ្រប់​បណ្តា​កង​ឯក​ភាព​ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​គ្រប់​គ្រង​ និង​តាម​គោល​ដៅ ​តាម​ខ្សែរ​បន្ទាត់​ព្រំ​ដែន​កម្ពុជា​+​ថៃ​ ត្រូវ​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់​ខ្លួន ​សំដៅ​ពន្រឹង​សមត្ថ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ ​ការងារ​របស់​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​ ចំពោះ​ការ​គ្រប់​គ្រង ​ការ​ថែរក្សា ​និង​ការ​ការពារ​ធន​ធាន​ធម្មជាតិ​គ្រប់​ប្រភេទ​ រួម​ទាំង​ការរុក​រាន​ដី​នៅ​ក្នុង​តំបន់​ការពារ​ និង​អភិរក្ស​ធម្មជាតិ​។​ឯក​ឧត្តម ​កើត​ សុធា ​ក៍​បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​ គ្រប់​បណ្តា​កង​ឯក​ភាព​ ត្រូវ​ចូល​រួម​បង្ក​លក្ខណៈ​ងាយ​ស្រួល​ និង​លើក​ទឹក​ចិត្ត​ឱ្យ​សហគមន៍​មូល​ដ្ឋាន ​អង្គ​ការ​សង្គម​ស៊ីវិល ​និង​អ្នក​ពាក់​ព័ន្ធ​នានា​ ចូល​រួម​ទប់​ស្កាត់ ​និង​លប់​បំបាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ ​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​ការពារ ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​។​ឯក​ឧត្តម​ ក៍​បាន​ណែនាំ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ គ្រប់​ស្ថាប័ន​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់​ មិន​ត្រូវ​ពាក់​ព័ន្ធ​ជា​មួយ​បទ​ល្មើស​ផ្សេងៗ​ជា​ដាច់​ខាត ​ជា​ពិសេស​គឺ​បទ​ធន​ធាន​ធម្មជាតិ​នេះ​តែ​ម្តង​ ហើយ​ គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​រក​ឃើញ​ថា ​មាន​មន្ត្រី​យើង​ណា​ម្នាក់​ចូល​រួម​ ឬ​ពាក់​ព័ន្ធ​ជា​មួយ​ហ្នឹង​បទ​ល្មើស​ទាំង​អស់​នោះ​ដែរ​ គឺ​ត្រូវ​តែ​ឃាត់​ខ្លួន​យក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​។​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម​ កើត​ សុធា​ ក៍​បាន​ណែនាំ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ មិន​ដាក់​កុង​ត្រូល​ជជុះ​នៅ​តាម​ដង​ផ្លូវ​ ដើម្បី​ជំរិត​ទារ​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ ​ដែល​បញ្ហា​នេះ​គឺ​បង្ក​ឱ្យ​មាន​ភាព​អនាធិ​បតេយ្យ​នៅ​តាម​ដង​ផ្លូវ​ និង​មាន​ការ​រិះគន់​ពី​ប្រជា​ពល​រដ្ឋ​។​

​គួរ​បញ្ជាក់​ថា​៖​ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​តំណាង​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​អង្គភាព​ពាក់​ព័ន្ធ​ បាន​លើក​យក​ចំនុច​ខ្លាំង​និង​ចំនុច​ខ្សោយ​ ដែល​ពាក់​ព័ន្ធ​នឹង​ការងារ​ការពារ​ធន​ធាន​ធម្មជាតិ​ មក​ពិភាគ្សា​គ្នា​នៅ​ក្នុង​អង្គ​ប្រជុំ​ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ការ​អនុវត្ត​ការងារ​នេះ​ កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ដើម្បី​ប្រយោជន៍​ជាតិ​ និង​ប្រជា​ជន​។​

cpp-06-02-2017-001 cpp-06-02-2017-002 cpp-06-02-2017-003 cpp-06-02-2017-004 cpp-06-02-2017-005 cpp-06-02-2017-006vv

[youtube id= “2mKtGQdC68M”]