អភិបាលខេត្តប៉ៃលិន ប្រជុំពិភាគ្សាជាមួយមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដើម្បីត្រៀមធ្វើសន្និបាតបូកសរុបការងារវិស័យឯកជន ឆ្នាំ២០១៦ និងលើកទិសដៅការងារវិស័យឯកជន ឆ្នាំ២០១៧ ស្តីពីការនាំចូល នាំចេញ កសិផលគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ


​ (01-02-2017) ប៉ៃលិន៖ នៅ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន ​ថ្ងៃទី​០១ ​ខែកុម្ភៈ​ ឆ្នាំ២០១៧ ​ឯក​ឧត្តម​ កើត ​សុធា​ អភិបាល​ខេត្ត​ប៉ៃលិន ​បាន​អញ្ជើញ​ប្រជុំ​ពិភាគ្សា ​ជា​មួយ​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ​ ដើម្បី​ត្រៀម​ធ្វើ​សន្និបាត​បូក​សរុប​ការងារ​វិស័យ​ឯក​ជន ​ឆ្នាំ​២០១៦ ​និង​លើក​ទិសដៅ​ការងារ​វិស័យ​ឯក​ជន​ ឆ្នាំ​២០១៧ ​ស្តីពី​ការ​នាំចូល​ នាំចេញ​ កសិផល​គ្រប់​ប្រភេទ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ ​ដែល​ជា​កត្តា​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​ស្ទួយ​តម្លៃ​កសិផល​របស់​កសិករ​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​ បាន​លើក​ឡើងថា៖​ ដោយ​សារ​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ ក៍​ដូច​ជា​នៅ​ទូទាំង​ប្រទេស ​ គឺ​កំពុង​ជួប​បញ្ហា​តម្លៃ​កសិផល​របស់​កសិករ​មាន​តម្លៃ​ថោក​ ដូច្នេះ​ការ​ជួប​ជុំ​គ្នា​ក្នុង​សន្និបាត​បូក​សរុប​ការងារ​វិស័យ​ឯក​ជន ​ឆ្នាំ​២០១៦ ​និង​លើក​ទិសដៅ​ការងារ​វិស័យ​ឯក​ជន​ ឆ្នាំ​២០១៧​ ស្តីពី​ការ​នាំ​ចូល​ នាំ​ចេញ ​កសិផល​គ្រប់​ប្រភេទ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ នាពេល​ខាង​មុខ ​គឺ​មាន​សារៈ​សំខាន់​ណាស់ ​គឺ​យើង​ត្រូវ​រួម​គ្នា ​ពិភាគ្សា​ឱ្យ​បាន​ល្អិត​ល្អន់ ​និង​គ្រប់​ជ្រុង​ជ្រោយ ​ដើម្បី​រក​ចំនុច​ខ្លាំង​ និង​ចំនុច​ខ្សោយ​រវាង​វិស័យ​ឯក​ជន​ដែល​រក​ស៊ី​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ហើយ​យើង​នឹង​យក​បញ្ហា​ទាំង​អស់​នោះ ​ទៅ​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ទៅ​តាម​សមត្ថកិច្ច​ និង​លទ្ធភាព​ដែល​យើង​មាន​។​ឯក​ឧត្តម ​កើត ​សុធា ​ក៍​បាន​សំនូម​ពរ​ដល់​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ទាំង​អស់​ ត្រូវ​ខិត​ខំ​សហការ ​និង​សម្រប​សម្រួល​ បង្ក​លក្ខណៈ​ងាយ​ដល់​វិស័យ​ឯក​ជន ​ជា​ពិសេស​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ ​ដែល​ឈរ​ជើង​នៅ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ​ រវាង​ខេត្ត​ប៉ៃលិន​ និង​ខេត្ត​ចាន់​បុរី ​ប្រទេស​ថៃ ​ត្រូវ​មាន​កិច្ច​សហការ​ល្អ ​ដោយ​ស្មើ​ភាព​គ្នា ​ជា​មួយ​សមត្ថកិច្ច​ជំនាញ​ពាក់​ព័ន្ធ​របស់​ភាគី​ថៃ ​ដោយ​ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ការ​នាំ​ចេញ​កសិផល​របស់​អជីវករ​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​ថៃ​ បាន​ដោយ​រលូន ​និង​មាន​តម្លៃ​ថ្លៃ​។​

​គួរ​បញ្ជាក់​ថា​៖​ បើ​តាម​របាយ​ការណ៍​របស់​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត ​បាន​ឱ្យ​ដឹង​ថា​៖​ ខេត្ត​ប៉ៃលិន​ មាន​សមា​គមន៍​នាំ​ចេញ​ដំឡូង​មី ​ចំនួន ​២ ​សហ​គមន៍​នាំ​ចេញ​ផ្លែមៀន​ប៉ៃលិន​ ចំនួន ​១ ​ក្រុម​ហ៊ុន​នាំ​ចេញ​ស្វាយ​កែវ​ល្មៀត​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ ​ចំនួន ​៩ ​និង​សៃឡូ ​ឬ​ទីលាន​ហាល​សម្ងួត ​ដែល​ទទួល​ទិញ​កសិផល​ពី​ប្រជា​កសិក​រ ចំនួន ​៥៦​កន្លែង​។​

cpp-01-02-2017-001 cpp-01-02-2017-002 cpp-01-02-2017-003 cpp-01-02-2017-004vv

[youtube id= “VLDn_HIy9jM”]