មន្ទីរអប់រំយុវជននិងកីឡាប៉ៃលិនធ្វើសន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជននិងកីឡាខេត្តប៉ៃលិនឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា២០១៦-២០១៧


​ (31-01-2017) ប៉ៃលិន៖ នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ ថ្ងៃទី៣១ ​ខែមករា​ ឆ្នាំ​២០១៧​ បាន​ធ្វើ​សន្និបាត​បូក​សរុប​ការងារ​អប់រំ​យុវជន​និង​កីឡា​ ឆ្នាំ​សិក្សា​២០១៥​-​២០១៦ ​និង​លើក​ទិសដៅ​សំរាប់​ ឆ្នាំ​សិក្សា​២០១៦​-​២០១៧​ ក្រោម​អធិប​តីភាព​ ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត ​ លោក​លោក​ស្រី​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ មន្ត្រី​អប់រំ​គ្រប់​លំ​ដាប់​ថ្នាក់​និង​ អង្គការ​ដៃ​គូរ​ផង​ដែរ​។​

​ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏ថា​៖​សន្និបាត​បូក​សរុប​វាយ​តម្លៃ​ការងារ​អប់រំ​យុវ​ជន​និង​កីឡា​ខេត្ត​ប៉ៃលិន​ឆ្នាំ​សិក្សា​២០១៥​-​២០១៦​ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​២០១៦​-​២០១៧​នៅ​ពេល​នេះ​គឺ​មាន​គោល​បំណង​អោយ​នាយក​នាយរង​ លោក​គ្រូ​អ្នក​គ្រូ ​នៅ​តាម​សាលា​ទូទាំង​ខេត្ត​ប៉ៃលិន​ពិភាក្សា​ពី​វិធាន​បទ​ដែល​ក្រសួង​ដាក់​ជូន ​និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​ឆ្នាំ​កន្លង​ទៅ​យក​មក​ដោះ​ស្រាយ​។​ដូច្នេះ​មន្ត្រី​អប់រំ​និង​លោក​គ្រូ​អ្នក​គ្រូ​ត្រូវ​លើក​ជា​សំនួរ​អោយ​បាន​ផុល​ផុស​ និង​ត្រូវ​ស្តាប់​ការ​ណែនាំ​ពី​មន្ទីរ​អប់​រំ​យុវ​ជន​និង​កីឡា​ដើម្បី​អោយ​ការងារ​នៅ​ឆ្នាំ​២០១៧​នេះ​ទទួល​បាន​ជោគ​ជ័យ​ ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​គុណ​ភាព​វិស័យ​អប់រំ​អោយ​កាន់​តែ​ប្រសើ​ឡើង​។​

​អង្គ​សន្និបាត​ក៏​បាន​ពិភាក្សា​ផ្លាស់​ប្តូ​យោបល់​អំពី​ប្រធាន​បទ​នីមួយៗ​និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​អនុវត្ត​១ឆ្នាំ​កន្លង​មក​ ដើម្បី​ដោះ​ស្រាយ​និង​លើក​ទិស​ដៅ​ការងារ​សំរាប់​អនុវត្ត​ឆ្នាំ​២០១៧​ អោយ​បាន​ប្រសិទ្ធិ​ភាព​។​

​លោក ​តង់​ ធារ៉ា​ ប្រធាន​មន្ទីរ​អប់រំ​យុវ​ជន ​និង​កីឡា​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថាៈ​សាលា​រៀន​សរុប​ទូទាំង​ខេត្ត​ប៉ៃលិន​មាន​១០០​សាលា​ក្នុង​នោះ​សាលា​ឯក​ជន​១៦​សាលា​ សាលា​មត្តេយ្យ​សិក្សា​២៧​សាលា​ សាលា​បឋម​សិក្សា​៤៩​សាលា ​សាលា​អនុវិទ្យា​ល័យ​៦​សាលា ​សាលា​វិទ្យាល័យ​២សាលា​ សាលា​មតេ្តយ្យ​សិក្សា​ឯក​ជន​៨​សាលា​។​ សិស្ស​សរុប​ទូទាំង​ខេត្ត​ប៉ៃលិន​ចំនួន​១៥.៣​១០​នាក់​ស្រី​៧.៤​៨១​នាក់​ក្នុង​នោះ​មាន​សិស្ស​មេត្តេយ្យ​សិក្សា​ចំនួន​៩១៤​នាក់​ ស្រី​៤៥៣​នាក់​សិស្ស​បឋម​សិក្សា​ចំនួន​១០​.៤០៨​នាក់​ ស្រី​៥.០៣៤​នាក់​ សិស្ស​អនុ​វិទ្យា​ល័យ​ចំនួន​១.​៥៣០​នាក់​ ស្រី​៧.​៤៨១​នាក់​ និង​សិស្ស​វិទ្យាល័យ​ចំនួន​២.៤​៥៨​នាក់​ស្រី​១.២៥២​នាក់។​លទ្ធ​ផល​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​សិក្សា​២០១៥​-​២០១៦​ កន្លង​មក​ សិស្ស​ទទួល​បាន​ និទ្ទេស​A​ ចំនួន​១នាក់​ និទ្ទេស​B ​៧នាក់ ​និទ្ទេស​C​ ២៣នាក់​ និទ្ទេស​D​៤៨នាក់​ និទ្ទេស​E​ ១៨៣​នាក់​ ។​លោក​គ្រូ​អ្នក​គ្រូ​និង​មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់​បាន​សហ​ការ​ជា​មួយ​សហគមន៍​ចុះ​បំពេញ​ការងារ​តាម​តួនាទី​និង​ភារ​កិច្ច​យ៉ាង​សកម្ម​និង​ពុះ​ពារ​គ្រប់​ឧប​សគ្គ​ទទួល​បាន​លទ្ធ​ផល​ល្អ។​ជាក់​ស្តែង​មន្ត្រី​អប់រំ​ទាំង​អស់​បាន​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​និង​រិះ​រក​វិធាន​ការណ៍​ល្អៗ​ដើម្បី​ឲ្យ​ស្រប​តាម​គោល​នយោ​បាយ​ដំណាក់​កាល​ទី៣​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​ផែន​ការ​យុទ្ធ​សាស្រ្ត​វិស័យ​អប់រំ​២០១៣​-​២០១៨​ជា​មួយ​ និង​ផែនកា​រសកម្ម​ភាព​ប្រចាំ​ឆ្នាំ​របស់​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត​ប៉ៃលិន​ ។​លោក​បន្តថាៈ​ក្នុង​រយះ​ពេល​១ថ្ងៃ​នេះ​ អង្គ​សន្និ​បាត​បាន​ធ្វើ​ការ​ពិភាក្សា​លើ​ប្រធាន​បទ​ជា​ច្រើន​ចំណុច​ក្នុង​គោល​បំណង​ ការ​ពិនិត្យ​ឡើង​វិញ​ពី​វឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​ផែនការ​ទិស​ដៅ​ដែល​អង្គ​សន្និ​បាត​ឆ្នាំ​កន្លង​មក​បាន​អនុម័ត​។​ការ​ពិនិត្យ​លើ​ការ​ប្រែប្រួល​រីក​ចម្រើន​ថ្មីៗ​ ​លើ​ការ​កែ​លម្អ​គុណ​ភាព ​និង​ប្រសិទ្ធ​ភាព​អប់រំ​ពិសេស​ការ​រៀន​ និង​បង្រៀន​នៅ​លើ​គ្រប់​ផ្នែក​ និង​គ្រប់​ភូមិ​សិក្សា។​ពិនិត្យ​ឡើង​វិញ​ពី​ប្រសិទ្ធិ​ភាព​នៃ​ការ​គ្រប់​គ្រង​បុគ្គលិក​ថវិកា ​និង​ការ​ប្រើប្រាស់​។​ការ​ដាក់​ចេញ​អនុ​សា​សន៍​និង​វិធាន​ការ​ជា​យុទ្ធ​សាស្ត្រ​សំរាប់​អនុវត្ត​បន្ត​នៅ​ឆ្នាំ​ខាង​មុខ​ជា​បន្ត​ទៀត​។​

​ឯក​ឧត្តម​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​បាន​ថ្លែង​ការ​កោត​សរសើរ​ដល់​លោក​គ្រូ​ អ្នក​គ្រូ ​និង​មន្រ្តី​នៃ​មន្ទីរ​អប់រំ​យុវ​ជន​និង​កីឡា​ សហ​គមន៍ ​ដែល​កន្លង​មក​បាន​បំពេញ​តួនាទី​និង​ភារកិច្ច​យ៉ាង​សកម្ម​ពុះពារ​គ្រប់​ឧបសគ្គ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដល់​កូន​ចៅ​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ប្រសើរ​។​ ឯក​ឧត្តម​បាន​បន្តថា​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​ចាត់​ទុក​វិស័យ​អប់រំ​ជា​វិស័យ​អទិភាព​ដោយ​បាន​កសាង​សាលា​រៀន​នៅ​គ្រប់​ច្រក​ល្ហក​រហូត​ដល់​ភូមិ​ដាច់​ស្រយ៉ាល​ក្នុង​គោល​ដៅ​បង្ខិត​សាលា​រៀន​ឲ្យ​ជិត​លំនៅ​ដ្ឋាន​ប្រជា​ពល​រដ្ឋ​ដើម្បី​បង្ក​ឱកាស​កាន់​តែ​ងាយ​ស្រួល​ថែម​ទៀត​ដល់​ការ​សិក្សា​ ពិសេស​សិស្ស​នារី​ ។​ ឯក​ឧត្តម​បាន​ផ្តាំ​ផ្ញើ​ដល់​លោក​គ្រូ​អ្នក​គ្រូ ​និង​មន្ត្រី​អប់រំ​ទាំង​អស់​ត្រូវ​យក​អនុសាស​ន៍​ល្អៗ​ដែល​អង្គ​សន្និបាត​លើក​ឡើង​សំរាប់​អនុវត្ត​ទិស​ដៅ​ការងារ​អប់រំ​ឆ្នាំ​២០១៦​-​២០១៧​នេះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ផង​ និង​ឆ្នាំ​បន្ត​បន្ទាប់​ឲ្យ​កាន់​តែ​ប្រសើរ ​ព្រោះ​ថា​ការ​អប់រំ​ត្រូវ​ធ្វើ​ជា​ប្រចាំ​និង​បន្ត​ទៅ​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​។​ ពិសេស​ត្រូវ​អប់រំ​ដល់​សិស្សា​នុសិស្ស​ទាំង​អស់​ពី​បញ្ហា​ចរាចរណ៏​ បញ្ហា​គ្រឿង​ញៀន​ បញ្ហា​ជំងឺ​អេដស៏​ បញ្ហា​ការ​ប្រយុទ្ធ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ​ជល​ផល​ និង​ត្រូវ​អោយ​ចូល​រួម​សកម្ម​ភាព​ការងារ​សង្គម​ នយោ​បាយ​ ការងារ​មនុស្ស​ធម៏​ដើម្បី​សិស្សា​នុសិស្ស​យល់​ពី​បញ្ហា​ទាំងនោះ​។​ទន្ទឹម​នឹង​នេះ​លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់​ត្រូវ ​ពង្រឹង​សាមគ្គី​ភាព​ ឯក​ភាព​ផ្ទៃ​ក្នុង​ឲ្យ​បាន​ល្អ​ដើម្បី​បំពេញ ​ការងារ​បន្ត​លើ​វិស័យ​អប់រំ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​។​

​ក្នុង​ឱកាស​នោះ​ដែរ​គណៈ​ធិបតី​ក៏​បាន​បំពាក់​មេដាយ​ការងារ​ជូន​ដល់​មន្ត្រី​អប់រំ​យុវជន​និង​កីឡា​ ដែល​មាន​ស្នាដៃ​ក្នុង​បំពេញ​ភារកិច្ច​បាន​ល្អ​ ក្នុង​នោះ​មេដាយ​មាស​ចំនួន​២៩មេ​ដាយ​ប្រាក់​ចំនួន​៣៣​ និង​មេដាយ​សំរិទ្ធិ​ចំនួន​៣៤​ផង​ដែរ​។​

cpp-31-01-2017-005 cpp-31-01-2017-006 cpp-31-01-2017-007 cpp-31-01-2017-008 cpp-31-01-2017-009 cpp-31-01-2017-010vv

[youtube id= “5BWOmDPjT40”]