មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នជំនាញ លទ្ធកម្មសាធារណៈ ជូនក្រុមលទ្ធកម្មនៃអង្គភាពថវិកា


​(30-01-2017) ប៉ៃលិន៖ នៅ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ព្រឹក​ថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០១៧​ មាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​បំប៉ន​ជំនាញ​លទ្ធ​កម្ម​សាធារណៈ ​ជូន​ដល់​ក្រុម​លទ្ធ​កម្ម​នៃ​អង្គភាព​ថវិកា ​មក​ពី​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​អៀង​ វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ ។​

​បន្ទាប់​ពី​លោក ​មុត​ មឿន ​ប្រធាន​ការិយា​ល័យ​លទ្ធ​កម្ម​នៃ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​វគ្គ​បំប៉ន​ជំនាញ​លទ្ធ​កម្ម​សាធារណៈ​ជូន​ដល់​ក្រុម​លទ្ធ​កម្ម​នៃ​អង្គភាព​ថវិកា​ រួច​មក​ លោក ​សែម ​វ៉ាន់ ​អនុ​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​បាន​មាន​ប្រសាសន៏ថា​៖​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​បំប៉ន​ជំនាញ ​លទ្ធ​កម្ម​សារធារណៈ​ពេល​នេះ​ដើម្បី​អោយ​មន្ត្រី​មន្ទីរ​ជំនាញ​ទាំង​អស់​យល់​ដឹង​អោយ​បាន​កាន់​ច្បាស់​លទ្ធ​កម្ម​សាធារណៈ​ដើម្បី​សំរាប់​យក​ទៅ​អនុវត្ត​ជាក់​ស្តែង​នៅ​ឆ្នាំ​២០១៧​នេះ​ទទួល​បាន​ជោគ​ជ័យ​ ។ ​លោក​បន្តថា​៖​វគ្គ​បណ្តុះ​បណ្តាល​នេះ​គឺ​មាន​រយៈ​ពេល​១០ថ្ងៃ​ចាប់​ពី​ថ្ងៃទី​៣០​ខែមករា​ ឆ្នាំ​២០១៧ ​រហូត​ដល់​ថ្ងៃទី១០​ កុម្ភៈ​ ឆ្នាំ​២០១៧​។​ដូច្នេះ​ហើយ​មន្រ្តី​ជំនាញ​នៅ​តាម​មន្ទីរ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ ​ស្តាប់​ការ​ពន្យល់​ពី​គ្រូ​បង្គោល​អោយ​បាន​ច្បាស់​លាស់​សំរាប់​យក​ចំនេះ​ដឹង​នោះ​យក​ទៅ​អនុ​វត្ត​ទទួល​បាន​ប្រសិទ្ធិ​ភាព​។​

​ឯក​ឧត្តម ​អៀង ​វុធ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ណែនាំ​ដល់​មន្ទី​ជំនាញ​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ធ្វើ​លទ្ធ​កម្ម​អោយ​បាន​ត្រឹម​ត្រូវ​ ទៅ​តាម​បទ​ដ្ឋាន​ យុទ្ធ​សាស្រ្ត​នានា​ និង​ទៅ​តាម​ គោល​នយោ​បាយ​ដំណាក់​កាល​ទី៣ ​និង​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៏​ជាតិ​បច្ចុប្បន្ន​កម្ម​២០១៤​-​២០១៨​និង​កម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​របស់​រាជ​រដ្ឋា​ភិបាល​អោយ​បាន​ប្រសិទ្ធិ​ភាព​ ។​ឯក​ឧត្តម​បន្ត​ថា​៖​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​បំប៉ន​ជំនាញ ​លទ្ធ​កម្ម​សាធារណៈ ​ជូន​ក្រុម​លទ្ធ​កម្ម​នៃ​អង្គភាព​ថវិកា​គឺ​មាន​សារៈ​សំខាន់​ណាស់​សំរាប់​មន្ត្រី​មន្ទីរ​ជំនាញ​ទាំង​អស់​អោយ​បាន​យល់​ពី​ការ​ការ​អនុវត្ត​ការងារ​លទ្ធកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ​យ៉ាង​ពិត​ប្រាកដ​ ។​ដូច្នេះ​មន្ត្រី​លទ្ធ​កម្ម​ទាំង​អស់​ដែល​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​រយះ​ពេល​១០ថ្ងៃ​នេះ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​ស្វែង​យល់​អោយ​ម្មត់​ចត់​ ដើម្បី​អោយ​ការងារ​លទ្ធ​កម្ម​នៅ​តាម​មន្ទីរ​ទាំង​អស់​ទទួល​បាន​ប្រសិទ្ធិ​ភាព​ ។​ ទន្ទឹម​នឹង​នេះ​ត្រូវ​ពង្រឹង​សមត្ថភាព​បច្ចេក​ទេស​ និង​ជាពិសេស​ត្រូវ​គោរព​ពេល​វេលា​នៅ​ពេល​សិក្សា​អោយ​ល្អ ​ក្នុង​ន័យ​បង្កើន​សមត្ថភាព​របស់​ខ្លួន​អោយ​បាន​ខ្លាំង​សំរាប់​បំរើ​សេវា​ជូន​ប្រជា​ពល​រដ្ឋ​និង​លើក​កំពស់​ជីវ​ភាព​ការ​រស់​នៅ​របស់​ប្រជា​ជន​អោយ​កាន់​តែ​ប្រសើ​រឡើង​ ដោយ​ឈរ​លើ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​ទីផ្សា​សេរី​ និង​សម​ធម៌​សង្គម​។​

cpp-30-01-2017-001 cpp-30-01-2017-002 cpp-30-01-2017-003 cpp-30-01-2017-004 cpp-30-01-2017-005 cpp-30-01-2017-006vv

[youtube id= “PfyZs6axiWU”]