ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសបញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល និងប្រគល់ត្រាជាផ្លូវការជូនមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន


(19-01-2017) ​នៅ​ព្រឹក​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៧ ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​មាន​រៀប​ចំ​ ពិធី​ប្រកាស​បញ្ចូល​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ​និង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល ​និង​ប្រគល់​ត្រា​ជា​ផ្លូវ​ការ​ជូន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ប៉ៃលិន​ ក្រោម​អធិបតី​ភាព​ឯក​ឧត្តម ​ណៅ ​ធួក​ រដ្ឋ​លេខា​ធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ​ និង​ ឯក​ឧត្តម ​កើត ​សុធា​ អភិបាន​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់ដឹក​នាំ​មន្ត្រី​រាជ​ការ​ស្ថាប័ន​ជុំវិញ​ខេត្ត​ផង​ដែរ​។ ​

​បន្ទាប់​ពី​របាយ​ការណ៍​លោក ​សាយ ​សុផាត ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​អាន​របាយ​ការណ៍​ ពី​លទ្ធ​ផល​ការងារ​បង្ក​បង្កើន​ផល​របស់​ប្រជា​ពល​រដ្ឋ​ខេត្ត​រួច​មក​ តំណាង​នាយក​ដ្ឋាន​បុគ្គ​លិក​បាន​អាន​ប្រកាស​លេខ​ ៦០៩​ ប្រ.​ក ​របស់​ក្រសួង​កសិ​កម្ម ​ស្តីពី​ការ​ប្តូរ​ឈ្មោះ​មន្ទីរ​កសិកម្ម​ររាជធានី​ខេត្ត​ និង​ការ​ដាក់​បញ្ចូល​រដ្ឋ​បាល​ព្រៃឈើ ​និង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល ​អោយ​ស្ថិត​ក្រោម​មន្ទីរ​កសិកម្ម ​ត្រូវ​បាន​ផ្ទេរ​ក្រប​ខ័ណ្ឌ​មន្រ្តី​រាជ​ការ​ស៊ីវិល​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​ខណ្ឌ ​ផ្នែក​ សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ ​និង​រដ្ឋ​បាល​ជល​ផល​ ​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ ​អោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរ​កសិម្ម​រុក្ខា​ប្រមាញ់​ខេត្ត​ប៉ៃលិន​ ។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​៖ ​ការ​ប្រកាស​ផ្ទេរ​ក្រប​ខ័ណ្ឌ​មន្រ្តី​រាជ​ការ​ស៊ីវិល​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​ខណ្ឌ ​ផ្នែក ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ ​និង​រដ្ឋ​បាល​ជល​ផល​ នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​អោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទី​រកសិម្ម​រុក្ខា​ប្រមាញ់​ខេត្ត​ប៉ៃលិន​ ពេល​នេះ​គឺ​ជា​ការ​កំណែ​ទម្រង់​វិស័យ​កសិកម្ម​ ជល​ផល​ ព្រៃ​ឈើ ​និង​ផលិត​កម្ម​ បសុ​ព្យា​បាល​ ដើម្បី​លើក​កំពស់​ការ​អភិវឌ្ឍន៍​លើ​វិស័យ​កសិ​កម្ម​អោយ​កាន់​តែ​ប្រសើរ​ឡើង។​ ឯក​ឧត្តម​បាន​បន្តថា៖​ក្នុង​ឆ្នាំ​នេះ​ដំណាំ​ដំឡូង​មី ​ពោត ​ក៏​ដូច​ស្រូវ​អង្ករ​ដែរ​វា​មាន​តំលៃ​ស្រុត​ចុះ​ទាំង​ទិន្ន​ផល​ និង​តម្លៃ​ ដែល​អាច​និយាយ​បាន​ថា​វា​មិន​បាន​ស្មើ​នឹង​តម្លៃ​ដើម​ផង​។​ កត្តាទាំង​អស់​នេះ​ថ្នាក់​ដឹកនាំ​ខេត្ត​សូម​គាំទ្រ​ចំពោះ​ចំណាត់​ការ​ដ៏​សម​ស្រប​របស់​ឯក​ឧត្តម ​វេង ​សុខុន ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​នឹង​នេសាទ ​លើ​បញ្ហា​ប្រឈម​ វិស័យ​កសិកម្ម​ត្រូវ​តែ​រួម​គ្នា​ដោះ​ស្រាយ​ជា​អន្តរ​ក្រសួង​មិន​អាច​ដោះ​ស្រាយ​ក្រសួង​កសិកម្ម​តែ​ឯង​បាន​ទេ​។​ ដូច្នេះ​មន្ត្រី​រដ្ឋ​បាល​ជល​ផល​ និង​រដ្ឋ​បាល​ព្រៃ​ឈើ​ទាំង​អស់​ត្រូវ​សហ​ការ​ជា​មួយ​មន្ទីរ ​អង្គភាព​និង​សមត្ថ​កិច្ច​ ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ប៉ៃលិន​អោយ​បាន​ជិត​ស្និទ្ធ​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិ​កម្ម​អោយ​រីកចំរើន​ឡើង​ និង​រួម​គ្នា​ទប់​ស្កាត់​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​និង​បទ​ល្មើស​ជល​ផល​អោយ​បាន​ម៉ឺង​ម៉ាត់​ ។​

​ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯក​ឧត្តម ​ណៅ ​ធួក​ រដ្ឋ​លេខា​ធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​មាន​ប្រសាសន៍ថា​៖ ​ការ​ប្រកាស​បញ្ចូល​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ​និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ នៅ​ពេល​នេះ ​គឺ​ជា​ការ​កែ​ទំរង​គ្រប់​គ្រង​រដ្ឋ​បាល​របស់​រាជ​រដ្ឋា​ភិបាល​ក៏​ដូច​ជា​ក្រសួង​កសិកម្ម​ ដើម្បី​អោយ​ការងារ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ហើយ​យើង​ត្រូវ​តែ​អនុវត្តន៍​អោយ​បាន​ខ្ជាប់​ខ្ជួន​ គោរព​តាម​សេចក្តី​ប្រកាស ​អនុវត្តន៍​តាម​ឋានុ​ក្រម​ផង​ដែរ​។ ​ឯក​ឧត្តម​បន្ត​ទៀត​ថា​៖ ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ គួរ​បែង​ចែក​ដែន​សមត្ថ​កិច្ច​ការងារ ​និង​ចុះ​មូល​ដ្ឋាន​អោយ​បាន​ជា​ប្រចាំ​ទាក់​ទង​ទៅ​នឹង​ការ​បង្ហាត់​បង្ហាញ​បច្ចេក​ទេស​កសិកម្ម​ថ្មីៗ​ងាយ​ៗ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ ដែល​បច្ចុប្បន្ន​នេះ​ពួក​គាត់​ធ្វើ​កសិកម្ម​ពឹង​ផ្អែក​លើ​ធម្ម​ជាតិ​ទាំង​ស្រុង​ ដែល​បញ្ហា​នេះ​ធ្វើ​អោយ​ទទួល​បាន​ទិន្និ​ផល​ទាប​និង​ខាត​បង់​ថវិកា​។​ទន្ទឹម​នេះ​ថ្នាក់​ដឹកនាំ​មន្ត្រី​គ្រប់​ថ្នាក់​ត្រូវ​ជម្រុញ​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍន៍​សមត្ថ​ភាព​របស់​ខ្លូន​អោយ​បាន​ល្អ​ដើម្បី​ជួយ​ផ្តល់​គម្រោង​ផ្សេរ​ៗ ​ក្នុង​ការ​លើក​កម្ពស់​ការងារ​ផ្សព្វផ្សាយ​កសិ​កម្ម​  ការ​រៀប​ចំ​មណ្ឌល​កសិកម្ម​ឃុំ ​សង្កាត់ ​ជា​ពិសេស​ផ្សព្វ​ផ្សាយ​បច្ចេក​ទេស​ធ្វើ​កសិកម្ម ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​យល់​ដឹង ​និង​លើក​ពស់​ជីវភាព​របស់​កសិករ​យើង​អោយ​កាន់​តែ​ប្រសើ​ឡើង​។​

អត្ថ​បទ​៖​ កុល ​កាយ​ណា​

cpp-19-01-2017-001 cpp-19-01-2017-002 cpp-19-01-2017-003 cpp-19-01-2017-004vv

[youtube id= “TxZyOKElcUE”]