(17-01-2017) ប៉ៃលិន៖ នៅមន្ទីរគណបក្សប្រជាជននកម្ពុជាខេត្តព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារ រយៈពេល៥ឆ្នាំ និងលើកទិសដៅការងារអនុវត្តបន្ត៥ឆ្នាំ សម្រាប់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនសង្កាត់ប៉ៃលិន និងមានសមាជិក សមាជិការអញ្ជើញចូលរួមសរុបចំនួនប្រមាណ ៣៩៦នាក់ផងដែរ ។
បន្ទាប់ពីអង្គសន្និបាតស្តាប់របាយការណ៍បូកសរុបលទ្ធផលការងាររយះពេល៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កត់ប៉ៃលិនរួចមក អង្គសន្និបាតក៏មានការបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់សម្រាប់អាណត្តិទី៤បន្តទៀត ។
ឯកឧត្តម អ៊ី ឈាន បានថ្លែងការកោតសរសើរដល់ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ សម្រាប់៣អាណត្តិ នៃក្រុមប្រឹក្សាសង្កាត់ប៉ៃលិនកន្លងមក គឺគណបក្សប្រជាជនកម្ពុជា បានបន្តអភិវឌ្ឍន៍មូលដ្ឋានមានការរីកចម្រើនជាដំណាក់កាលៗ ដែលពីមុនក្នុងសង្កាត់ប៉ៃលិន ជាតំបន់ព្រៃភ្នំ និងសម្បូរគ្រាប់មីនដែលសល់ពីសម័យសង្គ្រាមនៅឡើយ គឺមិនមានអ្វីទាល់តែសោះ តែបច្ចុប្បន្នតាមរយៈគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍន៍សង្កាត់ មានហេដ្ឋារចនា សម្ព័ន្ធជាច្រើនដូចជាផ្លូវថ្នល់ជនបទ សាលារៀន វត្តអារាម មណ្ឌលសុខភាព ទីផ្សារ តំបន់រដ្ឋបាល ស្រះទឹកអណ្តូងទឹក ភ្លើងអគ្គីសនី សម្រាប់ប្រើប្រាស់គ្រប់មូលដ្ឋាន គួរជាទីមោទនៈនិងសមិទ្ធផលនានាជាច្រើនសម្រាប់បំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ឯកឧត្តមបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវិឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវដឹងគុណថ្ងៃ៧ មករា ដែលសង្គ្រោះជីវិតយើងទាំងអស់គ្នា ហើយត្រូវថែក្សាសន្តិភាពកុំអោយមានបង្ករចលាចលសង្គម យុវជនយើងត្រូវមានជំហររឹងមាំកុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួនដែលមកបំពុលសង្គម នាំធ្វើបាតុកម្មឬក៏បដិវត្តពណ៌អ្វីឡើយ ដែលនាំអោយប្រទេសជាតិអស្ថិរភាពគ្មានសន្តិសុខ ហើយអាជ្ញាធររួមគ្នាការពារសន្តិភាព ស្ថិរភាពសង្គម និងការពារប្រជាជនអោយពួកគាត់រស់នៅប្រកបរបររកស៊ីចិញ្ចឹមជីវិតបានងាយស្រួល។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សមាជិកសមាជិការបក្សត្រូវពង្រឹងសាមគ្គី ឯកភាពគ្នាជាធ្លុងមួយដើម្បីជំរុញការអភិវឌ្ឍន៍ភូមិសង្កាត់ របស់ខ្លួនអោយមានការរីកចំរើនឡើង ។ ក្នុងអង្គសន្និបាតបានឯកភាពគ្នាជាឯកឆន្ទ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត។
[youtube id= “sLyvdg9ZTn4”]