(05-07-2015) ប៉ៃលិន៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមការងារចុះជួយឃុំអូរអណ្តូង និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំជាមួយប្រធានបក្សភូមិក្នុងឃុំអូរអណ្តូង ស្តីពីការពង្រឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជំរុញកសាង និងអភិវឌ្ឍន៍ឃុំ សង្កាត់ ។
បន្ទាប់ពីប្រធានសាខាបក្សភូមិនិមួយៗបានលើកឡើង នូវបញ្ហាប្រឈមមួយចំនួនរួមមាន ស្នើរអោយមន្ត្រីការិយាល័យស្ថិតិនៃស្នងការនគរបាលខេត្តជួយធ្វើសៀវភៅគ្រួសារជូនដល់ប្រជាពលរដ្ឋក្រីក្រ ការធ្វើអត្តសញ្ណាប័ណ្ណគំរូរថ្មីជូនប្រជាជនអោយបានគ្រប់ៗគ្នា រៀបចំប្រជាការពារតាមភូមិនិមួយៗអោយបានច្បាស់លាស់ ដើម្បីការពាសន្តិសុខ និងសុវត្តិភាពក្នុងភូមិ ជាពិសេសសូមអោយក្រុមការងារចុះជួយតាមភូមិត្រូវចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងពង្រឹងសមាជិកសមាជិការបក្សភូមិអោយបាន១ខែពីរដង ។
ឯកឧត្តម ឡី ចាន់ឆាយ បានមានប្រសាន៍ថា គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងធ្វើការងារបំរើប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋានជាប្រចាំ។ជាក់សែ្តងបច្ចុប្បន្នក៏ដូចតទៅថ្ងៃមុខទៀតយើងបន្តយកចិត្តទុកដាក់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នៅតាមភូមិឃុំសង្កាត់ឲ្យបានរីកចំរើនលើគ្រប់វិស័យ។ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជាបានខិតខំបន្តជំរុញកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចឃុំ សង្កាត់ អោយទទួលបានសមិទ្ធផលធំៗថ្មីៗថែមទៀត ដោយផ្តោតលើទីសដៅសំខាន់ៗដូចជាៈ ថែរក្សា ការពារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្តិភាពនៅឃុំ សង្កាត់អោយបានរឹងមាំ។ លើកកម្ពស់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានជូនប្រជាពលជនអោយកាន់តែប្រសើរឡើង និងមានវិសាលភាពកាន់តែទូលំទូលាយ។ដូច្នេះសមាជិកសមាជិការរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវបន្តអនុវត្តការងារដែលរាជរដ្ឋាភិបាលនិងបក្សប្រគល់ជូនឲ្យកាន់តែសកម្មបន្ថែមទៀតដោយយកចិត្តទុកដាក់អភិវឌ្ឍន៍សមិទ្ធផលនានានៅមូលដ្ឋានកាន់តែច្រើនឡើង និងដោះស្រាយបញ្ហាប្រឈមនានាឲ្យបានប្រសើរ ជាពិសេសត្រូវខិតខំបន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងបន្តពង្រឹងពង្រីកសមាជិកបក្សនៅតាមមូលដ្ឋានឲ្យបានច្រើនបន្ថែមទៀត ។ឯកឧត្តមបានសំណូមពរដល់ក្រុមការងារត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវប្រញាប់មកធ្វើអោយបានគ្រប់ៗគ្នា ព្រោះថាក្នុងពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាពេលខាងមុខនេះគឺតម្រូវអោយប្រជាពលរដ្ឋយើង មានអត្តសញ្ញាប័ណ្ណសញ្ជាត្តិខ្មែរគំរូរថ្មីទើបអាចមានសិទ្ធបោះឆ្នោតបាន។
[youtube id= “pk2p4D38lZI”]