(10-01-2017) ប៉ៃលិន៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ មានរៀបចំធ្វើសន្និបាតបូកសរុបសមិទ្ធិផលសកម្មភាពការងាររយះពេល៥ឆ្នាំ និង លើកទិស ដៅភារកិច្ចការងារ៥ឆ្នាំបន្ត ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់និងបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ដែលពិធីនេះប្រព្រឹត្រិទៅក្រោមអធិបតីភាពឯកឧត្តម អ៊ីឈាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោកលោកស្រី ក្រុមការងារថ្នាក់ ស្រុក ឃុំ និងសមាជិកសមាជិការគណបក្សប្រជាជនជាច្រើនផងដែរ។
លោក កង ថេង ប្រធានសាខាបក្សឃុំបានអានរបាយការណ៍ថាៈ ក្នុងរយះពេល៥ឆ្នាំ កន្លង មកនេះ ក្រោមការដឹកនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ រួមជាមួយមន្ត្រីថ្នាក់ដឹកនាំ សមាជិកសមាជិការគណបក្ស អ្នកគាំទ្រគណបក្សបានអនុវត្តការងារ ភារកិច្ចដោយស្មោះ អស់ពីចិត្តពីថ្លើមបំផុត ដែលទទួលបានលទ្ធផលដ៏ល្អប្រពៃជាច្រើនគួរជាទីមោទៈភាពណាស់។ ជាក់ស្តែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកន្លងទៅទទួលបានជោគជ័យប្រកដោយយុត្តិធម៌គ្មានអំពើហឹង្សា បានបង្ហាញច្បាស់ពីការគាំទ្រដ៏ធំធេងរបស់មហាជនចំពោះមាគ៌ានយោបាយស្នេហាជាតិនិងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំជាធ្លុងមួយរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមអ៊ី ឈាន បានមានប្រសាន៍ពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះគណៈកម្មាធិការ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ទាំងអស់ដោយសេចក្តីនឹករលឹក និងបានកោតសរសើរ និង វាយតម្លៃខ្ពស់ដល់សមាជិកសមាជិការនិងថ្នាក់ដឹកនាំគណបក្សឃុំស្ទឹងកាច់ ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាជនបានល្អ ដែលធ្វើឲ្យ ការអភិវឌ្ឍន៍ឃុំ ស្ទឹងកាច់ បានរីកចំរើនគួរឲ្យគួកត់សំគាល់ ។ ឯកឧត្តមបន្តថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសំរាប់ការអភិវឌ្ឍន៍នៅមូលដ្ឋានអាណត្ដិទី៤បន្ដទៀត គឺយើងត្រូវខិតខំ ប្រឹងប្រែងនិងយកចិត្ដទុកដាក់ខ្ពស់បំផុត ដែលជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ហើយការជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំនាពេលនេះគឺមានសារៈសំខាន់ណាស់ ព្រោះថាជាកត្ដាកំណត់ការឈ្នះចាញ់ នៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ខាងមុខ ។តាមរយះនេះសមាជិកសមាជិការដែលអង្គសន្និបាតជ្រើសរើសទាំងអស់ត្រូវយកចិត្ដទុកដាក់បន្ត អនុវត្តគោលនយោបាយរបស់គណបក្សសំរាប់អាណត្ដិទី៤ឲ្យបានគ្រប់ជ្រុងជ្រោយរិះរកវិធានការផ្សេងៗដើម្បីអនុវត្ដន៍ការងារដែលបក្សប្រគល់ជូនស្របតាម គោលនយោបាយមួយដែលមានភាពបា្រកដប្រជា ក្នុងការឆ្លើយតបទៅនឹងសំណូមពរចាំបាច់របស់ប្រជាជន មហាជន ។ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជាឃុំដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងធ្វើការងារនិងបំរើប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋានបានល្អហើយបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នៅតាមឃុំ/សង្កាត់ឲ្យបានរីកចំរើនលើគ្រប់វិស័យគួឲ្យកត់សំគាល់។ ដូច្នេះសុំឲ្យអស់លោក លោកស្រីក្រុមការងារគណបក្ស និង សមាជិកសមាជិកាបក្ស ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្តអនុវត្តការងារដែលរាជរដ្ឋាភិបាលដែលបក្សប្រគល់ជូនឲ្យកាន់តែល្អបន្ថែមទៀតដោយយកចិត្តទុកដាក់អភិវឌ្ឍន៍សមិទ្ធផលនានាក្នុង ភូមិ ឃុំឲ្យបានកាន់តែច្រើនឡើង ។ព្រមជាមួយនោះអង្គសន្និបាតក៏បានធ្វើការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនសំរាប់ឈរឈ្មោះក្រុមប្រឹក្សាឃុំ/សង្កាត់អណត្តិទី៤ផងដែរ។
ក្នុងឱកាសប្រារព្ធពិធីសន្និបាតនេះដែរ ឯកឧត្តម ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន២លានរៀល និងផ្តល់ជូនវត្ថុអនុស្សារីយ៍ដល់សមាជិកសមាជិការចំនួន៤៦០នាក់។
[youtube id= “MLykk_l_15U”]