ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ លោកជំទាវ ជា លាភ អភិបាលរងខេត្តតំណាង ឯកឧត្តម កើត សុធា អភិបាលនៃអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកស្រី ស្រ៊ី ចាន់អេង អនុប្រធានមន្ទីរព័ត៌មាន លោកស្រីហេង សុលាភ ប្រធានការិយាល័យមន្ទីរកិច្ចការនារី បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយ ថវិកាមួយចំនួនទៅឲឧបត្ថម្ភដល់លោក អ៊ុក ណៃ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់ដែលដួលបោកក្បាលដែលមានលក្ខណៈស្ថានភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ ជា លាភ បានមានប្រសាសន៍ថា៖ ដោយគ្រាន់តែដឹងដំណឹងតាមរយះក្រុមការងារថា លោក អ៊ុក ណៃសមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់បានជួបនូវឧបទ្ទវហេតុដួលបោកល្បាលមានលក្ខណៈស្ថានភាពធ្ងន់ធ្ងរភ្លាម ឯកឧត្តម កើត សុធា អភិបាលខេត្តបានចាត់អោយថ្នាក់ដឹកនាំនិងក្រុមការងារចុះសាកសួរសុខទុក្ខនិងនាំយកអំណោយថវិកាមួយចំនួនរួមមាន៖ អង្ករ៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកសុទ្ធដបអង្គរពូរ៉ូ១កេស និងថវិការចំនួន៤០ម៉ឺនរៀល។
លោកជំទាវបានបន្តថា៖ ថ្នាក់ដឹកនាំយើងតែងតែគិតគូសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាផ្សេងៗមិនទុកអោយបងប្អូនយើងជួបការលំបាកអ្វីឡើយ។ លោកជំទាវពាំនាំបណ្តាំផ្តាំផ្ញើរពីសំណាក់ឯកឧត្តម កើត សុធា អភិបាលខេត្តឲ្យក្រុមគ្រួសារត្រូវយកចិត្តទុកដាក់ថែទាំអ្នកជំងឺឲ្យបានដិតដល់និងប្រញ៉ាប់យកទៅឲ្យពេទ្យពិនិត្យដើម្បីព្យាបាលអ្នកជំងឺបានឆាប់ជាសះស្បើយ។ សូមអោយអ្នកជំងឺត្រូវចេះថែសុខភាពបានល្អត្រូវដេកយកកម្លាំងឲ្យបានទៀងទាត់។ លោកអ៊ុក ណៃក៏បានថ្លែងអំណអគុណចំពោះថ្នាក់ដឹងនាំដែលតែងតែគិតគូដល់រូបខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងទូទាំងខេត្តប៉ៃលិនផងដែរ៕
[youtube id= “m5B1BHYodTo”]