លោកជំទាវ សោ មុន្នីរ័ត្ននាំយកអំណោយស្បៀងទៅចែកជូនពលរដ្ឋក្រីក្រចំនួន៤០គ្រួសារនៅសង្កាត់អូរតាវ៉ៅ


(26-12-2016) ប៉ៃលិន៖ ​ថ្ងៃទី២៦ ​ខែធ្នូ ​ឆ្នាំ២០១៦​ លោក​ជំទាវ​ សោ ​មុន្នីរ័ត្ន ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​តំណាង​ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​រួម​ដំណើរ​ដោយ​លោក​ស្រី ​ប៊ុន ​គឹម​ហេង ​អនុ​ប្រធាន​មន្ទីរ​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន ​លោក​ស្រី​ឧត្តម ​សេនីយ៍​សាន់ ​សាវឿន​ស្នង​ការរង​នគរ​បាល​ខេត្ត​ លោក​ស្រី​សាត ​ណាក់​ អភិ​បាល​រង​ក្រុង​ប៉ៃលិន ​បាន​អញ្ជើញ​នាំយក​អំណោយ​ជា​អង្ករ ​និង​ទឹក​សុទ្ធ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន ​៤០​គ្រួសារ​ រស់​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​ប្រជា​ពល​រដ្ឋ​ដែល​បាន​មក​ទទួល​អំណោយ​នា​ពេល​នោះ​ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ អង្ករ​២៥​ គីឡូ​ក្រាម ​និង​ទឹក​សុទ្ធ​មួយ​យួរ​។​

​មាន​ប្រសាសន៍​សំណេះ​សំណាល ​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​នា​ឱកាស​នោះ​ លោក​ជំទាវ ​សោ ​មុន្នីរ័ត្ន​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​ លោក​ស្រី ​ប៊ុន ​គឹម​ហេង ​ និង ​លោក​ស្រី​ឧត្តម​ សេនីយ៍​សាន់​ សាវឿន ​បាន​ណែនាំ​អោយ​ប្រជា​ពល​រដ្ឋ​ កុំ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន​ តែ​ត្រូវ​ចំណាក​ស្រុក​ដោយ​មាន​ច្បាប់​អនុញ្ញាតិ​ ត្រឹម​ត្រូវ ​ព្រោះ​ការ​ចំណាក​ស្រុក​ខុស​ច្បាប់​តាម​រយៈ​ការ​អូស​ទាញ​របស់​មេ​ខ្យល់​  អាច​នាំ​អោយ​ជួប​គ្រោះ​ថ្នាក់​ពីការ​ជួញ​ដូរ​មនុស្ស​ ការ​កេង​ប្រវ័ញ្ច​កំលាំង​ពល​កម្ម ​និង​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ ។ ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា​ សព្វ​ថ្វៃ​នេះ​មាន​ប្រជា​ពល​រដ្ឋ​យើង​មួយ​ចំនួន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ ម៉ាឡេ​ស៊ី​ កូរ៉េ​ និង​ចិន​ជា​ដើម​។ ​ពល​រដ្ឋ​ទាំង​នោះ ​មួយ​ចំនួន​បាន​ជួប​នូវ​គ្រោះ​អាក្រក់ ​ដោយ​អ្នក​ខ្លះ​ត្រូវ​គេ​បញ្ជួន​ទៅ​ចុះ​ទូក​ក្នុង​  សមុទ្រ​រាប់​ឆ្នាំ​មិន​បាន​មក​ដី​គោក​វិញ,​ ត្រូវ​គេ​វាយ​ធ្វើ​បាប,​ គេ​សំលាប់ ​, អ្នក​ខ្លះ​ធ្វើ​ការជា​ច្រើ​ខែ​ ត្រូវ​បាន​ចៅកែ​បោក​មិន​អោយ​ប្រាក់​ខែ,​ អ្នក​ខ្លះ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ដាក់​គុក,​ អ្នក​ខ្លះ​ត្រូវ​គេ​អោយ​ទៅ​ធ្វើ​ការងារ​ដែល​មិន​សមរម្យ​,  អ្នក​ខ្លះ​ត្រូវគេ​បោក​អោយ​ទៅ​រៀប​ការ​ជា​មួយ​ប្រុស​ជន​ជាតិ​ផ្សេង ​តែ​តាម​ពិត​គេ​អោយ​ទៅ​បំរើ​ផ្លូវភេទ​សំរាប់ ​ប្រុសៗ​ក្នុង​គ្រួសារ​គេ​ទាំង​មូល ​, អ្នក​ខ្លះ​ត្រូវ​គេ​ជួញ​ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដូច​សត្វ​ធាតុ។​ ដូច្នេះ​ពលរដ្ឋ​យើង​ចាំបាច់​ណាស់ ​ត្រូវ​មាន​ឯក​សារ​ត្រឹម​ត្រូវ​ទទួល​ស្គាល់​ពី​អាជ្ញាធរ ​សមត្ថ​កិច្ច​ជំនាញ ​និង​ធ្វើ​ចំណាក់​ស្រុក​ដោយ​មាន​ច្បាប់​អនុញ្ញាតិ​។​ លោក​ជំទាវ​ក៏​បាន​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ថែទាំង   ​ សុខ​ភាព​អោយ​បាន​ល្អ ​ត្រូវ​មាន​បង្គន់​អនាម័យ,​ ត្រូវ​ហូប​ស្អាត​, ផឹក​ស្អាត,​ ត្រូវ​ដេក​ក្នុង​មុង​។ ​ម្យ៉ាង​ទៀត​ ត្រូវ​អប់រំ​ណែនាំ​កូន​ចៅ​អោយ​នៅ​ឆ្ងាយ​ពី​គ្រឿង​ញៀន,​ កុំ​អោយ​ពួក​គេ​ជិះ​ម៉ូតូ​លឿន​ពេក​ និង​មិន​ត្រូវ​អោយ​ពួក​គេ​បង្ក​អំពើ​ហឹង្សា​ ក្មេង​ទំនើង​ក្នុង​ស្រុក​ភូមិ​នោះ​ឡើយ។​ ឱពុក​ម្តាយ​ទាំង​អស់​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ ​កុំ​អោយ​ពួក​គេ​ដើរ​លេង​ឆ្ងាយ​បាត់​ពី​ផ្ទះ ​ព្រោះ​ឥឡូវ​មាន​ជន​ល្មើស ​ចាប់​ក្មេង​បាន​មក​ដល់​ស្រុក​ភូមិ​យើង​ហើយ​៕​

cpp-26-12-2016-001 cpp-26-12-2016-002 cpp-26-12-2016-003 cpp-26-12-2016-004vv

[youtube id= “BJBz1shkqBM”]