(25-12-2016) ប៉ៃលិន៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦លោក វ៉ិត គង់ ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ០២គ្រួសារ ដែលមានសមាជិកបានស្លាប់នាពេលកន្លងមក នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
គ្រួសារទី១ ដែលមានសមាជិកស្លាប់ឈ្មោះ លោក យ៉ែម សេង អាយុ ៦៥ឆ្នាំ ដែលបានស្លាប់ដោយសារជម្ងឺ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ រស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងគ្រួសារទី២ សមាជិកដែលស្លាប់មានឈ្មោះ គុំ សុខឡៃ អាយុ ២២ឆ្នាំ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក វ៉ិត គង់ ក្នុងនាម លោក ទុំ ណូ និងក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា បានសំដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខ ដល់គ្រួសារសពដែលបាន បាត់បង់សមាជិកគ្រួសារ។ លោកបានបន្តថា៖ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាក់ស្តែងនៅពេលនេះ ឯកឧត្តម បានឱ្យក្រុមការងារ ចុះមកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសព ហើយឯកឧត្តមក៍បានផ្តាំផ្ញើដល់គ្រួសារសពទាំង ២គ្រួសារ ត្រូវកាត់ចិត្ត និងតាំងចិត្ត ដោយខិតខំប្រកបរបរកស៊ី ដើម្បីសេដ្ឋកិច្ចគ្រួសារ។ លោក វ៉ិត គង់ បានបន្តថា៖ គណបក្សប្រជាជនកម្ពុជា នៅគ្រប់ជាន់ថ្នាក់ តែងតែគិតគូ និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច គឺមិនទុកបងប្អូនណាម្នាក់ចោល ដោយមិនគិតគូនោះទេ។
ក្នុងឱកាសនោះ លោក វ៉ិត គង់ និងក្រុមការងារ បានឧបត្ថម្ភដល់គ្រួសារសព ដោយ ក្នុង១គ្រួសារៗ ទទួលបាន ថវិកា ២០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងទឹកសុទ្ធ ០៥យួរ។
[youtube id= “euVMM-s5y4A”]